adverise with khmeread 1

កំពុងបត់ជើងតូចកាប់ឲ្យរបួស ឃាត់ខ្លួនជនដៃដល់

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួ​ម​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ប្រើ​ពូថៅ​កាប់​បណ្តា​ឱ្យ​របួស​បុរស​ម្នាក់​កំពុង​បត់ជើងតូច​នៅ​យប់​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល​៨​និង​៤០​នាទី​នៅ​ចំណុច​ក្រុម​៥​ផ្ទះជួល​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ពៅ អូន ហៅ​អូន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​សាត់ ខេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ​រោង​កម្មករ​ក្រុមហ៊ុន​កៅ​តាំង​ភូមិ​ទំនប់​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ ស្នាក់​ស្នាម​រងរបួស របួស​រយះ​ដេរ​៦​ថ្នេ​រលើខ្នង​ចំហៀង​ខាងឆ្វេង​លើស្លាបប្រជៀវ​របស់​ជនរ​ង​គ្រោះ​។​

    ប៉ូលិស​បន្តថា នៅ​យប់​ថ្ងៃទី​២០​មករា​២០១៦​វេលា​ម៉ោង ប្រហែល​៨​និង​៤០​នាទី​ជនរងគ្រោះ​ឈ្មោះ​សាត់ ខេង​រៀប​ចូល​ដំ​ណែ​ក​ក៏បាន​ទៅ​បត់​ជេ​ី​ង​តូច​នៅ​ខាងក្រោយ​រោង​កម្មករ​។​ស្រាប់តែ​ពល​នោះ​ជនសង្ស័យ​ឈ្មោះ ពៅ អូន មាន​សភាព​ស្រវឹង​ជោគជាំ​បាន​ដើ​រ ទៅក្នុង​រោងស្នាក់នៅ​កម្មករ​ហើ​យ​យក​ពូថៅ ដែល​មេជាង​ចែក​ឱ្យ​សម្រាប់​ធ្វើការ​សំណង់​ទៅ កាប់​ជនរងគ្រោះ​ឈ្មោះ​សាត់ ខេង ដែល​កំពុង​ឈរ​បត់​ជើ​ង​តូច ពេល​ធ្វើសកម្មភាព​រួច​ជនសង្ស័យ​ឈ្មោះ​ពៅ អូន បាន​រត់​ពួន​នៅក្នុង​ព្រៃ ។​

   ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន នៅ​ផ្លូវ​៥៩៨​ភូមិ​ទំនប់​សង្កាត់​ភ្នំ​ភេ​ញ​ថ្មី​។​

    ក្រោយមក ជនរងគ្រោះ​ក្រុមគ្រួសារ​និង​អ្នកជិតខាង​បាន​តាមរក​ជនសង្ស័យ​ឈ្មោះ​ពៅ អូន ឃើញ​ពួន​នៅក្នុង​ព្រៃ​ហើយ​ឃាត់ យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ហើយ​ជនរងគ្រោះ​ឈ្មោះ សាត់ ខេង បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​លើ​ជនសង្ស័យ​តែម្តង​៕​

adverise with khmeread

មតិយោបល់