មិនគួរ​ឱ្យ​ជឿ​! ទារិកា​អាយុ​ទើបតែ ៣,៤ ខែ​សោះ​បាន​កើតមក​មុន​កំណត់ នៅតែ​អាចរ​ស់បាន​យ៉ាង​អច្ឆរិយៈ​

    ​អ្នកមាន​ផ្ទៃពោះ​ជា​មធ្យម​គឺ​ប្រមាណ​ជា ៤០ សប្ដាហ៍​ទើប​កើត​។ អំឡុងពេល​មាន​ផ្ទៃពោះ ទារក​កំពុង​លូតលាស់​ពី​អំប្រ៊ីយ៉ុង​មួយ​ទំហំ​ប៉ុន​សណ្ដែកដី​ដើម្បី​ក្លាយជា​ទារក​ពេញលេញ​នៅក្នុង​ស្បូន​របស់​អ្នក​ម្ដាយ​។​

​    ​វា​គឺជា​ពេលវេលា​ដ៏​រំភើប​មួយ​និង​គួរឱ្យខ្លាច​បំផុត​សម្រាប់​អ្នក​ម្ដាយ​និង​ឪពុក មុនពេល​ទារក​ធំ​ឡើង​ចេះ​រត់ អាន​សៀវភៅ និង​ត្រូវ​ប្តូរ​កន្ទប​ឱ្យ​ជានិច្ចកាល​។​

​    ​ប៉ុន្ដែ​នៅពេល​ទារក​កើតមក​មិន​គ្រប់​ខែ ពួកគេ​នឹង​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព ដែល​គំរាមកំហែង​ដល់​ការរស់រានមានជីវិត​របស់​ពួកគេ​។​

​    ​ដូច​ករណី​កូន​របស់​លោកស្រី Lyndsey អ៊ីចឹង ការកើត​កូន​មិន​គ្រប់​ខែ​គឺ​កើតឡើង​មុន​សប្ដាហ៍​ទី ៣៧ ប៉ុន្ដែ​ទារក​ឈ្មោះ Ward Miles បានឃើញ​ពិភពលោក​ត្រឹមតែ​បី​ខែ​កន្លះ​ប៉ុណ្ណោះ​។​

​    ​Ward មាន​ទម្ងន់​តែ ៦ ខាំ​ប៉ុណ្ណោះ នៅពេល​គាត់​កើតមក ហើយ​បាន​ចំណាយពេល ១០៧ ថ្ងៃ​នៃ​ជីវិត​ដំបូង​របស់គាត់​ក្នុង​បន្ទប់ NICU​។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់ Lyndsey និង​ប្ដី​របស់​នាង ប៉ុន្ដែ​ពួកគេ​ដឹងថា​ពួកគេ​និង​កូន​របស់​ពួកគេ​ត្រូវ​រឹង​ពឹង​ដើម្បី​ស៊ូទ្រាំ​នឹង​ការលំបាក​នេះ​៕

 

3 2
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...