samsung-banner
adverise with khmeread

ម្ចាស់​ភោជនីយដ្ឋាន​ជប៉ុន​ឈ្នះ​ការដេញថ្លៃ ទិញ​ត្រី​ធូ​ណាមួយ​ក្បាល​ក្នុងតម្លៃ ៦៣៦.០០០ ដុល្លារ គិត​ក្នុង​មួយ​គីឡូ ៤.៣០០​ដុល្លារ​

41041099   05 01 2017   japan tuna auction

    ​បុរស​ជប៉ុន​ដែល​ដាក់​រហស្សនាម​ខ្លួនឯង​ថា "​ស្តេច​ត្រី​ធូ​ណា​" បាន​ដេញថ្លៃ​ឈ្នះ​ម្តង​ទៀតហើយ គឺ​ចំណាយលុយ​ជាង ៦០ ម៉ឺន​ដុល្លារ​ទិញ​បាន​ត្រី​ធូ​ណាយ​ក្ស​មួយ​ក្បាល​។ 

​    ​ម្ចាស់​ភោជនីយដ្ឋាន​អាហា​ស៊ូ​ស៊ី លោក Kiyoshi Kimura បាន​ចំណាយ​ប្រាក់​ខ្ពស់​ជាងគេ​នៅ​កន្លែង​ដេញថ្លៃ​ប្រចាំឆ្នាំ​ដំបូង​គេ​នៅ​ផ្សារ​ត្រី Tsukiji នៃ​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ចំណាយ​ប្រាក់​ដល់​ទៅ ៧៤,២ លាន​យ៉េន (៦៣៦.០០០ ដុល្លារ​) សម្រាប់​ត្រី​ធូ​ណាមួយ​ក្បាល​។ 

​    ​ម្ចាស់​ភោជនីយដ្ឋាន Sushizanmai រូបនេះ​ឥឡូវនេះ​បានក្លាយ​ទៅជា​ម្ចាស់​ត្រី​ធូ​ណា​ទម្ងន់ ២១២ គីឡូក្រាម​ដ៏​មោទនភាព​បំផុត​។ 

​    ​នៅ​តម្លៃ​នេះ សាច់​ត្រី​ធូ​ណា​សម្រាប់​អាហារ​ស៊ូ​ស៊ី​មួយ​ចាន​អាចមាន​តម្លៃ​ដល់​ទៅ ៨៥ ដុល្លារ គឺ​ឡើងថ្លៃ ២៥ ដង​ធៀប​នឹង​តម្លៃ​ពីមុន ៣,៤ ដុល្លារ ដែល​លោក Kimura គិតថ្លៃ​សម្រាប់​អតិថិជន​ទាំង ៥១ ហាង​របស់លោក​នៅ​ទូទាំងប្រទេស​ជប៉ុន​។ ហើយ​បើ​គិតថ្លៃ​ក្នុង​មួយ​គីឡូក្រាម​វិញ​គឺ ៤.៣០០ ដុល្លារ​។​

​    ​លោក Kimura និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​ថា វា​រាង​ថ្លៃ​បន្តិច​ហើយ ប៉ុន្តែ​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ឈ្នះ​ការដេញថ្លៃ​ទិញ​ត្រី​ធូ​ណា​រាង​ស្អាត​ហើយ​ធំ​បែបនេះ​"​។ 

​    ​កាលពី​ឆ្នាំមុន លោក Kimura បាន​ទិញ​ត្រី​ធូ​ណា​ទម្ងន់ ២០០ គីឡូក្រាម​ក្នុងតម្លៃ ១១៧.០០០ ដុល្លារ​ក្នុងការ​ដេញថ្លៃ​ដូចគ្នានេះដែរ​៕  

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់