ខ្លួន​ជា​ស្វា​សោះ ផឹក​សុទ្ធតែ​ស្រា​បៀរ Heineken!

    ​មិន​ថា​មនុស្ស មិន​ថាស​ត្វ​ស្វា​មួយ​ក្បាល​នេះ​គឺ​ញៀន​សុរ៉ា​សឹងតែ​គ្រប់គ្នា​។ ដូច​ក្នុង​វីដេអូ​សំណើ​ចមួយ​នេះ​បង្ហាញ​សត្វ​ស្វា​មួយ​ក្បាល​កំពុង​ស៊ីសាច់​ចង្កាក់​ក្លែម​ជាមួយនឹង​ស្រា​បៀរ Heineken យ៉ាង​ទំនង​។​

​    ​វីដេអូ​នេះ​គេ​មិនដឹង​ចេញពី​ប្រភព​ណា​ពិតប្រាកដ​ទេ ប៉ុន្ដែ​គេ​គ្រាន់តែ​ដឹងថា​វា​ចេញពី​បណ្ដាញ​សង្គម​ប្រទេស​ចិន​។​

​    ​អ្នក​ច្បាស់​ជា​ចម្លែក​ហើយ​ថា ហេតុអ្វី​បានជា​ស្វា​មួយ​ក្បាល​នេះ​ចេះ​ផឹកស្រា​បែបនេះ​។ ស្វា​នេះ​គឺជា​ពូជ​ស្វា Vervet មកពី​តំបន់​កា​រ៉ា​អ៊ី​ព​។ ពូជ​ស្វា​នេះ​ចាប់ផ្ដើម​ចេះ​ញៀន​ស្រា​តាំងពី ៣០០ ឆ្នាំ​មកម្ល៉េះ នៅពេលដែល​ពួកវា​រកឃើញ​មេស្រា​ស្ករ​មួយ​កាន​នៅ​ចំការ​ទំនើប​មួយ​កាលពី ៣០០ ឆ្នាំមុន​។ ហើយ​ពួកវា​បាន​វិវឌ្ឍន៍​ចេះ​ផឹកស្រា ដែល​មួយ​ក្នុងចំណោម​ស្វា​ប្រាំ​ក្បាល​ផឹក​ជាតិ​ស្រាវឹង​ច្រើនជាង​ទឹក​ទៅទៀត​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​សៀវភៅ Pharmacology Biochemistry and Behavior ទំព័រ​ទី ៤៦ ក្នុង​ឆ្នាំ ១៩៩៣​។​

​    ​ដោយ​វា​មាន​សភាព​ដូចជា​មនុស្ស ការសិក្សា​រកឃើញថា ស្វា​ជំទង់​ផឹកស្រា​ច្រើន​ជា​ស្វា​ពេញវ័យ​។ ហើយ ៥ ភាគរយ​នៃ​ស្វា​ទាំងអស់​គឺ​ញៀន​សុរ៉ា និង​មាន​ស្វា​ខ្លះ​ដល់​ថ្នាក់​លួច​ស្រា​ពី​បារ​របស់​មនុស្ស​ផឹក​ក៏មានដែរ​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...