បុរស​ម្នាក់​ទំនង​ខូចចិត្ត​លោត​ពីលើ​ស្ពាន​អាកាស​៧​មករា​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំ​ន​ជា​ខូចចិត្ត​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន​អាកាស​៧​មករា​សម្លាប់ខ្លួន ប៉ុន្តែ​មិន​សម​ដូច​បំណង បាន​ត្រឹម​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​កន្លះ​ថ្ងៃទី​៤​ មករា​ ២០១៧​មកម្ល៉េះ នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា បុរស​គិត​ខ្លី​ខាងលើ​ឈ្មោះ​ សៅ ម៉ា​រ៉ា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ និងស្នាក់នៅ​មិន​ពិតប្រាកដ​រងរបួស​ជើង​ទាំង​២ ត្រូវបាន​ប៉ូលិស​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ ហើយ​បុរស​រូបនោះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ ព្រោះ​នៅ​សន្លប់​ធំ​នៅឡើយ៕​

adverise with khmeread