Flash ប៉ុន​មេដៃ​ត្រូវបាន​យកមក​តាំងនៅ​ពិព័រណ៍ CES 2017 អាច​ផ្ទុក​រឿង​ប្រភេទ HD បាន ១៦០ រឿង​

    ​នេះ​ឬ​គឺជា​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ទំហំ​ធំ​បំផុត​ប៉ុន​មេដៃ​របស់​ពិភពលោក​? USB Drive ថ្មី DataTraveler Ultimate GT ត្រូវបាន​ប្រកាស​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា Kingston Technology អំឡុងពេល​តាង​ពិ​ព័ណ៌ CES 2017 ក្នុង​ទីក្រុង Las Vegas​។​

​    ​វា​គឺជា​ឧបករណ៍​តូច​អាច​ផ្ទុក​ទិន្នន័យ​រាប់​តោន ឬ​ផ្ទុក​រឿង​ទំហំ HD ច្រើនជាង ១៦០ រឿង​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ផលិត​។​

​    ​ដោយសារតែ​វា​គ្រាន់តែ​ជាការ​តាំង​ពិ​ព័ណ៌ គេ​នឹងដាក់​វា​លក់​នៅលើ​ទីផ្សារ​ក្នុង​ខែកុម្ភៈ​។ Flash ម៉ាក DataTraveler HyperX Predator របស់​ក្រុមហ៊ុន Kingston មុន​គឺមាន​ទំហំ ១ តេ​រ៉ា​បៃ ដែល​បច្ចុប្បន្ន​មានតម្លៃ ២.៧៣០ ដុល្លារ​នៅលើ​វេ​ប​សាយ Amazon​។​

​    ​ហើយ​សម្រាប់ Flash ថ្មី​ម៉ាក DataTraveler Ultimate GT ស៊េរី​ថ្មី​នេះ​គឺអាច​ផ្ទុក​ទិន្នន័យ​រហូតដល់​ទៅ ២ តេ​រ៉ា​បៃ​ឯណោះ​។ ដោយឡែក​ក្រុមហ៊ុន​មិនទាន់​បញ្ចេញ​តម្លៃ​របស់​វា​នៅឡើយ​ទេ​៕

ប្រភព៖CNN

170105105222 kingston datatraveler flash drive 780x439
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...