ប្រអប់​ឈើ​បង្កប់​រូបចម្លាក់​បុរាណ​តាំងពី​សតវត្សរ៍​ទី​១៦​មាន​មាឌ​ល្អិត​ពេក អ្នកស្រាវជ្រាវ​យក​កាំរស្មីអ៊ិច​ដើម្បី​ដោះ​ស្រាយអាថ៍កំបាំង​ក្នុងនោះ​

    ​លើ​ពិភពលោក​នេះ មានតែ​ប្រអប់​ឈើ​ចម្លាក់​ខា្ន​ត​តូច​ចំនួន ១៣៥ ប៉ុណ្ណោះ​ដែល​គេ​ស្គាល់ ហើយ​ត្រូវបាន​គេ​ដោះ​ស្រាយអាថ៍កំបាំង​របស់​វា​ដោយ​អ្នកជំនាញ​ជុំវិញ​ពិភពលោក​។ កាលពី​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បាន​ប្រមូលផ្ដុំ​ចម្លាក់​ប្រអប់​ឈើ​តូចៗ​ទាំងនោះ​ពី​សារមន្ទីរ និង​កន្លែង​ប្រមូល​វត្ថុ​បុរាណ​ឯកជន​ដើម្បី​សិក្សា​ពី​អា​ថ៍កំ​បាំង​របស់​ពួកវា និង​បាន​រកឃើញ​ចម្លើយ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​។​

​    ​ចម្លាក់​ឈើ​តូចៗ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​អំឡុង​ឆ្នាំ ១៥០០ និង ១៥៣០ នៅ​តំបន់​ប្រវត្តិសាស្ត្រ Flanders ប្រទេស​បែលហ្ស៊ិក ឬ​ហូ​ឡង់​។ របស់​ទាំងនេះ​មនុស្ស​មិនអាច​មើល​ដោយ​ភ្នែក​ទទេ​ដើម្បី​វិភាគ​បាន​នោះទេ​។ ដូច្នេះហើយ​ទើប​អ្នកស្រាវជ្រាវ​ប្រើ​បច្ចេកទេស micro-CT scanning និង កម្មវិធី​វិភាគ 3D កម្រិត​កំពូល ដើម្បី​ស្វែងរក​ថា​តើ​វា​ស្មុ​គ្រ​ស្មាញ​យ៉ាងណា​។ 

​    ​ប្រអប់​រូបចម្លាក់​ទាំង​នោះ​ត្រូវបាន​គេ​រកឃើញ​មាន​ស្រទាប់​តូចៗ​ខាងក្នុង​ជាច្រើន​ទៀត ដែល​មានតែ​មីក្រូ​ទស្សន៍ ឬ កាំរស្មីអ៊ិច​ទេ​ដែល​អាច​មើលឃើញ​។ ប៉ុន្ដែ​មិន​ថា​បច្ចេកវិជ្ជា​ខ្ពស់​ដល់​កម្រិតណា​នៅតែ​មិនអាច​មើលឃើញ​អ្វី​ទាំងអស់​។ ដោយសារតែ​ដាន​មាស និង​សម្ភារៈ​តុបតែង​ផ្សេងទៀត​លាក់​ពី​កាំរស្មីអ៊ិច​។​

​    ​យ៉ាងណាមិញ​របស់​ទាំង​នេះ​ត្រូវបាន​គេ​គិតថា​កើតឡើង​ដោយសារ​កំណើន​វណ្ណៈ​ខ្ពស់​ថ្មីៗ​ក្នុង​តំបន់​អឺរ៉ុប ដែល​ធ្វើឱ្យមាន​តម្រូវការ​ប្រអប់​ចម្លាក់​រូប​សាសនា​មានគុណ​ភាពកើនឡើង​នាពេល​សម័យ​នោះ និង​ប្រើ​វា​ជាវ​ត្ថុ​ប្រចាំ​ខ្លួន​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត