adverise with khmeread 4

អាវុធហត្ថបញ្ជូនក្រុមចោរឆក់ចោរប្លន់១០នាក់ទៅតុលាការ

    ភ្នំពេញ ៖ ក្រុមចោរឆក់ ចោរប្លន់​យ៉ាងសកម្ម​ចំនួន​១០​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ក្នុងនោះ​នៅ​ខណ្ឌដូនពេញ​បង្ក្រាបបាន​មួយ​ករណី​២​នាក់​,​ខណ្ឌទួលគោក​មួយ​ករ​ណី​២​នាក់​និង​ខណ្ឌមានជ័យ​មួយ​ករណី​៦​នាក់ ។​

     ករណី​ទី​១-​ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦ ចំណុច​ចំណត​ឡាន​ក្នុង​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនបាន​សម្រេច​។​

    ជនសង្ស័យ​ទាំង​៣​នាក់ គឺ​១-​ឈ្មោះ មិន រស្មី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ធ្វើ​សោរ​(​ជា​ម្ចាស់​សោកា​ច់ក​) ទីលំនៅ​មិន​ពិតប្រាកដ​២-​ឈ្មោះ​ផាន់ សំណាង ហៅ​កុក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​និង​៣-​ឈ្មោះ យុំ​ា​ង កាញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យក​មាន សោ​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​១​ឈុត​និង​សោ​ម៉ូតូ​ចំនួន​២​។​

     ករណី​ទី​២-​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌទួលគោក​ដេញចាប់​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ និង​ដកហូត​បាន​កាបូប​មក​វិញ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក​ទី​១ ខណ្ឌទួលគោក ។​

    ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ឈ្មោះ មាស រតនា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២E1​មាន​ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ និង​ឈ្មោះ ស៊ីវ ម៉េង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦៩ ផ្លូវ​លេខ​១០ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ HANUI JU អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​កូរ៉េខាងត្បូង​ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី​។​

     ដំបូង​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​1DD-5056 មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​បរទេស​ខាងលើ ខណៈពេល​ស្ត្រី​រូបនេះ​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ បានសម្រេច​ហើយ​រូ​ច​ជិះ​ម៉ូតូ​រត់គេចខ្លួន ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​អន្តរាគមន៍​ដេញចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​ដកហូត​កាបូប​មកវិញ ដែល​ក្នុង​កាបូប​នោះ មាន​ប្រាក់​កូរ៉េ​២០០០​វ៉ុ​ន និង​ប្រាក់​អាមេរិក​ចំនួន​១៥៥​ដុល្លារ ។​

    ករណី​ទី​៣-​ក្រុមចោរប្លន់​យក​ម៉ូតូ​យ៉ាងសកម្ម​ចំនួន​៦​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​នៅក្នុង​ទឹកដី​ខណ្ឌមានជ័យ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​និង​ទូរស័ព្ទ​។​

    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​នៅត្រង់ចំណុច​ស្ថានីយ៍​បូមទឹក​បឹងទំពុន ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ​ទី​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅវេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។​

    ជនសង្ស័យ​១-​ឈ្មោះ​សល់ ឡាយ​សេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥៤០ ក្រុម​១​ភូមិ​ត្នោតជ្រុំ​៤២-​មាស ចិ​ត្រា ភេទ ប្រុស អាយុ​១៦ ឆ្នាំ​មុខរបរ​លាង​ម៉ូតូ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​៣-​អ៊ួ​ង ចាន់ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​លើក​ឥ​វ៉ាន់ ស្នាក់នៅ​ផ្ទះជួល  ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន​៤-​អ៊ុំ គង្គា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​បង្ហា​ត់បាល់​ទាត់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កត់​ស្ទឹងមានជ័យ ៥- ញេ​ន ស្រី​ណេ ភេទ​ស្រី អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​៥ ភូមិ​ជ​ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៦-​ឈុន ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​៧១​ភូមិ​ត្នោតជ្រុំ​៤​សង្កាត់​បឹងទំពន់ ។​

    ចំណែក​ដកហូត​វត្ថុតាង​រួមមាន ១-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សេ​១២៥ ស៊េរី ២០១៤​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1BB-8720​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ក្រុម​ល្មើស​ប្លន់​ពី​យប់​។​

   ប​ច្ចុ​ប្ប​ន្ធ ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទោ​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​២០​និង​ព្រឹក​ថ្ងៃទី​២១​មករា​នេះ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់