samsung-banner
adverise with khmeread

Mike Dean ព័រ​ទុយ​ហ្គា​ល់​ជូន​កាត​ក្រហម​ដល់ Danilo របស់ Porto ដោយសារ​លោក​អាជ្ញាកណ្តាល​ដើរ​ថយក្រោយ​ប៉ះ​កីឡាករ​រូបនេះ

Referee gives red card to danilo after he ran back into him %281%29

    ​ទើប​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ លោក​អាជ្ញាកណ្តាល Mike Dean ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាជ្ញាកណ្តាល​ដ៏​អន់​បំផុត និង​មាន​ភាពលម្អៀង​សម្រាប់​ការប្រកួត​រវាង West Ham និង Manchester United ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​គិតថា​រឿង​មួយ​នោះ​ពិតជា​អាក្រក់ សូម​ក្រឡេក​មក​មើល​អាជ្ញាកណ្តាល​រូបនេះ​វិញ​ម្តង ដែល​មកពី​លី​ក​កំពូល​ព័រ​ទុយ​ហ្គា​ល់ Premeira Liga​។​

​    ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ Porto បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Moreirense ដើម្បី​ប្រកួត​ក្នុង​ដំណើរ​ប្រជែង​ខាប់​ក្នុងស្រុក​។ ដោយ​ព្យាយាម​តាម​ពីក្រោយ​លទ្ធផល​បរាជ័យ ១-០ ក្រោម​ថ្វីដៃ​ក្រុម Moreirense ចំណាត់ថ្នាក់​ទី​ពីរ​រាប់​ពី​បាត​តារាង​ក្នុង​លី​ក Primeira Liga កីឡាករ Danilo របស់ Porto បាន​បង្ក​ឱ្យ​កំហុស​ទទួលបាន​កាត​លឿង​សម្រាប់​ការ​រុញ​គូប្រកួត​ដួល​។​

​    ​បី​នាទី​បន្ទាប់ លោក​អាជ្ញាកណ្តាល Luis Godinho (​ដែល​ត្រូវគេ​ប្រសិទ្ធ​នាម​ថា Mike Dean ព័រ​ទុយ​ហ្គា​ល់​) បាន​ដើរ​ថយក្រោយ​ទៅ​ប៉ះ​នឹង​កីឡាករ​ដដែល​។ អាជ្ញាកណ្តាល​រូបនេះ​បាន​ដើរ​ថយក្រោយ​ដោយ​មិន​ប្រុងប្រយ័ត្ន និង​បាន​ប៉ះទង្គិច Danilo ដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ​ស្ទើរតែ​ដួល​ផ្ងារ​ក្រោយ​។​

​    ​ជំនួស​មកវិញ​ដោយ​ហេតុផល​មិន​សម​ទំនង លោក Godinho មិន​ចាត់ទុកថា​រឿង​នោះ​ជា​រឿង​ចៃដន្យ ឬ​កំហុស​របស់ខ្លួន​អ្វី​នោះឡើយ ដោយ​គាត់​បាន​ហុច​កាត​លឿង​សន្លឹក​ទី​ពីរ​ទៅឱ្យ Danilo ជាមួយនឹង​សកម្មភាព​ដ៏​អាម៉ាស់​បំផុត​។​

​    ​ខ្សែបម្រើ​រូបនេះ និង​មិត្ត​រួម​ក្រុម​របស់គាត់​ពិតជា​ខឹង​យ៉ាងខ្លាំង​ជាមួយនឹង​ការសម្រេចចិត្ត​មួយ​នេះ ដែល​ពួកគេ​មិន​ស្ទើ​មិន​ជឿ​នឹង​ភ្នែក​នោះឡើយ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Danilo បាន​ចែកចាយ​វីដេអូ​ឃ្លី​ប​មួយ​នៅលើ​បណ្តាញ​សង្គម Instagram និង​បាន​សរសេរ​សារ​រៀបរាប់ថា "​ខ្ញុំ​បានឃើញ និង​ពិនិត្យឡើងវិញ​នូវ​វីដេអូ​ច្រើនជាង​មួយរយ​លើក ហើយ​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​មិន​អាចយ​ល់ពី​លក្ខណៈវិនិច្ឆ័យ​នៃ​កា​រស​ម្រេ​ចិត្ត​ដោយ​សុភាពបុរស​ម្នាក់​នេះឡើយ​"៕

 

adverise with khmeread

មតិយោបល់