Zlatan Ibrahimovic បំផ្លាញ​ពេលវេលា​ឃោសនា​ដ៏​សម្រិតសម្រាំង​របស់ Mkhitaryan ជាមួយ​ការ​ស៊ុត​បាល់​មួយ​ជើង​របូត​ផ្ទាំង Chevrolet បាំង​ពីក្រោយ​ខ្នង​

​    ​Zlatan Ibrahimovic គឺ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​កីឡាករ​ដែល​ចូលចិត្ត​ឆាឆៅ​មិត្ត​រួម​ក្រុម​របស់ខ្លួន​នៅ​ចំពោះមុខ​កាមេរ៉ា និង​ការផ្តល់​បទសម្ភាសន៍​មួយចំនួន ហើយ​បច្ចុប្បន្ន​ខ្សែបម្រើ​ស​ឆ្នើម​អន្តរជាតិ​អា​មេ​នី Henrikh Mkhitaryan បានទទួល​បទពិសោធ​ន៍​មួយ​នេះ​ដំបូង​គេ​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ខណៈដែល​គាត់​កំពុង​ថត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​នៅ​ចំពោះមុខ​កាមេរ៉ា​។​

​    ​ដៃគូ​បាល់ទាត់​ទាំង​ពីររូប ត្រូវបាន​ជ្រើសរើស​នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ​របស់ Manchester United ជាមួយនឹង​ម្ចាស់​ឧបត្ថម្ភ​របស់​ក្លឹប គឺ​ក្រុមហ៊ុន​រថយន្ត Chevrolet ពេលដែល​និមិត្តរូប​បាល់ទាត់​ស៊ុយអែត​បង្កឱ្យមាន​ការរំខាន​មួយ​។​

​    ​ខណៈដែល Mkhitaryan កំពុងផ្តល់​សារ​មួយ​ឃ្លា​នៅ​ចំពោះមុខ​កាមេរ៉ា ដែល​ស្ថិតនៅក្នុង​អត្ថន័យ​អរគុណ​ទៅដល់​ប្រិយមិត្ត​បិសាច​ក្រហម​ក្នុងប្រទេស​កូរ៉េ​សម្រាប់​ការ​ទស្សនាការ​ចាក់ផ្សាយ​បន្ត​ផ្ទាល់​ជាមួយនឹង Chevrolet តារាបាល់ទាត់​ជើងចាស់ Ibrahimovic បានផ្តល់​រំខាន​មួយ​សកម្មភាព​មួយ​នេះ ដោយ​គាត់​បាន​ទាត់​បាល់​ចេញពី​ជើង​របស់ខ្លួន​ទៅ​បំផ្លាញ​ផ្ទាំង Background ដែល​ក្រុមការងារ​របស់ខ្លួន​កំពុង​ផ្តិត​វីដេអូ​ផ្សព្វផ្សាយ​សម្រាប់​ក្លឹប​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត