សុនខ​អនាថា​ដើរ ៦០០ គីឡូម៉ែត្រ​កំដរ​បុរស​ឥណ្ឌា​ម្នាក់​

​    ​Naveen វ័យ ៣៨ ឆ្នាំ ជា​អ្នកដើរ​ធម្ម​យាត្រា Sabarimala ម្នាក់​អះអាងថា គាត់​បាន​រកឃើញ​មិត្ត​ល្អ​ម្នាក់​ពេញ​មួយជីវិត​គឺ សុនខ​ឈ្មោះ Malu​។ សុនខ​អនាថា​មួយ​ក្បាល​បាន​ដើរ​កំដរ​គាត់​តាមផ្លូវ ៦០០ គីឡូម៉ែត្រ​ពី​ប្រាសាទ Mookambika ក្នុង​ទីក្រុង Kollur រហូតដល់​ទីសក្ការៈ​បូជា Sabarimala ក្នុង​ទីក្រុង Pathanamthitta ប្រទេស​ឥណ្ឌា​។ ដោយបាន​កំដរ​គាត់​តាមផ្លូវ​មករ​ហូត​នេះ សុនខ​នេះ​បានការ​ពារ​គាត់ និង​ដាស់​គាត់​ពេល​គាត់​គេង​លក់​។​

​    ​វា​គឺ​នៅ​ថ្ងៃ​បន្ទាប់​នៃ​ធម្ម​យាត្រា​របស់គាត់ ដែល Naveen បាន​ជួបនឹង​សុនខ​ញី Malu​។ គាត់​បាន​បារម្ភ​អំពី​សុនខ​អនាថា​ជាច្រើន​នឹង​ចូលមក​ជិត​គាត់ ជាពិសេស​នៅពេល​ព្រឹក​ព្រហាម ហើយ​បាន​ដេញ​ពួកវា​ឱ្យ​ទៅឱ្យ​ឆ្ងាយ ដូច្នេះ​ទើប​ពួកវា​មិន​ប៉ុនប៉ង​វាយប្រហារ ប៉ុន្ដែ Malu គឺ​ប្លែក​ខុសពី​គេ​។ អ្នក​ធម្ម​យាត្រា​វ័យក្មេង​នេះ​បាន​និយាយថា "​វា​កើតឡើង​បន្ទាប់ពី​ដើរ​អស់ ៨០ គីឡូម៉ែត្រ សុនខ​នោះបាន​រត់​សំដៅ​មករក​ខ្ញុំ​ពី​ទិសដៅ​ផ្ទុយគ្នា និង​បាន​ឈប់ នៅពេល​វា​មកពី​មុខ​ខ្ញុំ​។ ខ្ញុំ​បាន​ដេញ​សុនខ​នោះដែរ ប៉ុន្ដែ​វា​មិន​ព្រមទៅ​"​។​

​    ​បន្ទាប់ពី​សុនខ​នោះបាន​ដើរ​តាម​គាត់​អស់ ២០ គីឡូ​វា​បាន​ជួប​សុនខ​ផ្សេងទៀត និង​តាម​គ្នា​វា ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃក្រោយ​មកវា​បាន​មករក​គាត់​វិញ​និង​លិឍ​ជើង​របស់គាត់ ហើយ​គាត់​ក៏​សម្រេចយក​វា​ទៅតាម​។​

​    ​ឥឡូវនេះ Malu បាន​រកឃើញ​ទីជម្រក​រៀងរហូត​រប​ស់វា​ជាមួយនឹង Naveen និង​មាន​ខ្សែ​ច្រ​វ៉ា​ក់ពាក់​ក​ដើម្បី​រំលឹក​ពី​ដំណើរ​ដ៏​អស្ចារ្យ​ជាមួយនឹង Naveen ទៀតផង​៕

 

03 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់