ប៉ូលិស​ស្រុក​ស្អាង​ចាប់​ជនសង្ស័យ​ម្នាក់​លក់​គ្រឿងញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ ក្នុងករណី​ទី​១២ នា​ថ្ងៃទី​០៥ ​មករា​២០១៧ វេលា​ម៉ោង​១០​ និង​០៥​នាទី នៅ​ចំណុច ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ផល សុ​ផា ​ហៅ​ទក​ ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​៖ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេត្តកណ្ដាល​។​ ​វត្ថុតាង​ចាប់យក ១-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)០១​កញ្ចប់​តូច​ និង​២-​ឧបករណ៍​សំរាប់​ប្រើប្រាស់​ (​ជក់​) និង​វិច​ខ្ចប់​មួយចំនួនទៀត​។

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ទី​០៥​ មករា ​២០១៧ វេលា​ម៉ោង​១០​ និង​០៥​នាទី នៅ ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មាន​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ផល សុ​ផាប​ ហៅ​ទក ​នៅ​ភូមិ​លេខ​១​ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេត្តកណ្ដាល​ កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​រលំ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​របស់​អធិការ​ដ្ឋា​ន​ស្រុក​ស្អាង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ជួប​ជនសង្ស័យ​កំពុង​ធ្វើ​
​ការ​ចែកចាយ​គ្រឿងញៀន​ប្រភេទ ​(​ម៉ា​ទឹក​ក​)​ នៅក្នុង​ផ្ទះ របស់ខ្លួន។​

    បន្ទាប់មក​សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង បញ្ជូនមក​ប៉ុស្ដិ៍​នគរ​​បាល​រដ្ឋបាល​ស្វាយ​រលំ​នៅ​ដើម្បី​សាកសួរ​។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ ផល​សុ​ផា ហៅ​ទក បាន​សារភាពថា​ខ្លួន​ពិតជា​បាន ទិញ​គ្រឿងញៀន ​(​ម៉ា​ទឹកកក​) ០២ ​កញ្ចប់​តូច​ពី​ឈ្មោះ រ៉ា  នៅ​ក្រុង​តាខ្មៅ​ក្នុង​តំលៃ ៣០.០០០៛ (​បី​ម៉ឺន​រៀល​) ដើម្បី​ចែកចាយ​បន្ត​ពិតប្រាកដ​មែន​។​

    ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​អន​អុ​វត្ត​តាម​នីតិវិធី​៕

Unnamed adverise with khmeread

មតិយោបល់