ប៉ូលិស​ខេត្តកំពត​ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​

    កំពត ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ឈូក បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់ នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​យប់។​

    ប៉ូលិស​និយាយថា ឈ្មោះ ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ២៦​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០២​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread