samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ប៉ៃលិន​ឃាត់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​មានម្នាក់ជាពេទ្យធ្មេញ

Unnamed %282%29

    ប៉ៃលិន ៖ លោក​អនុសេនីយ៍ទោ អៀ​ប វិសាល នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន ០១ ​កន្លែង និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥​ នាក់ រួម​និង​វត្ថុតាង​ម្សៅ​ពណ៌​ស​ថ្លា (ICE) ចំនួន ០១​កញ្ចប់ នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី​វេលា​ម៉ោង​១​ និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧។​

    លោក​អៀ​ប វិសាល​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ដូចខាងក្រោម​៖ ១-ឈ្មោះ សុខ រី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២-ឈ្មោះ ឆុង ឆើត ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ​, ៣-ឈ្មោះ ប៊ុន ដា​នី ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ​, ៤-ឈ្មោះ អោក លី​ដូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្ទះសំណាក់​ និង​៥-ឈ្មោះ សាក់ រស្មី ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់