គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកោះកុង​របួស​៤​នាក់ ​(​ជនបរទេស​ម្នាក់​)

    ករណី​ទី​១-​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១ លើក នៅ​ចំណុច​ភូមិ​ត្រពាំង​កណ្តោល ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ម៉ូតូ បុក​រថយន្ត​ពីក្រោយ​កាលពី​វេលា​ម៉ោង​២​​ និង​១៥​នាទី​រសៀល​ថ្ងៃទី​៥ ​មករា ​២០១៧។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ ម៉ាក ហុងដា C125 ពាក់​ស្លាក​លេខ ព្រះសីហនុ ​1A-9868 បើ​កបរ​ដោយ​ឈ្មោះ ឆាន់ នី អាយុ៤៧ឆ្នាំ នៅ​ភូមិ​តាធ​ង ឃុំ​ដង​ពែង បាន​បុក​គូទ​រថយន្ត FUSO ពណ៌​ខៀវ ​ពាក់​ស្លាក​ភ្នំពេញ ​3A 1093​ ​ពីក្រោយ​ខាងស្តាំ​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ (​ក្នុងស្ថានភាព​ស្រវឹង​)។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ ត្រូវបាន​ជួយសង្គ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក។​ ចំពោះ​រថយន្ត និង​ម៉ូតូ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក។​

    ករណី​ទី​២-​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​កើតឡើង​រវាង ម៉ូតូ បុក​ម៉ូតូ នៅ​ចំណុច​គល់ស្ពាន​អណ្តូងទឹក ក្នុងភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​ថ្ងៃទី​៥ ​មករា ​២០១៧។​

    ប៉ូលិស​និ​យ​យ​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ ម៉ូតូ​ម៉ាក FTR ពាក់​ស្លាកលេខ 1CZ 1620 ភព បើកបរ​ដោយ​ជនបរទេស​ឈ្មោះ YODER DEWEY ALAN ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិ​អាមេរិកកាំង បើក​បុក​ម៉ូតូ C125 ពាក់​ស្លាកលេខ 1A 6272 កក បណ្តាលឱ្យ​រងរបួស​ម​នុស្ស  ២ នាក់​ស្រី មាន ១-​ឈ្មោះ សាន់ អី​សះ ភេទ​ស្រី អាយុ៥៧ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ, ២-​ឈ្មោះ ឧស្ម័ន អា​សុ​ម៉ាស់ ភេទ​ស្រី អាយុ២៧ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ។ ​ជនរងគ្រោះ កម្លាំង​បាន​បញ្ជូនទៅ​ពេទ្យ។​

    មូលហេតុ​អ្នកជិះ​ម៉ូតូ​ខាងមុខ បត់​មិនបាន​មើល​ក្រោយ រីឯ​ជនបរទេស​ជិះ​ម៉ូតូ ល្បឿន​លឿន មិន​ប្រុងប្រយ័ត្ន៕

Untitled 1 adverise with khmeread
Loading ad ...