samsung-banner
adverise with khmeread

ប៉ូលិស​ខេត្តកោះកុង​បាន​ឃាត់​ជនសង្ស័យ​២​នាក់​រឿង​គ្រឿងញៀន​

Unnamed

    កោះកុង ៖ ប៉ូលិស​ខេត្តកោះកុង​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ក្នុង​២​ករណី​ផ្សេងគ្នា គឺ​ម្នាក់​ចាប់​តាម​ដីកា​និង​ម្នាក់​ចាប់​ជាក់ស្តែង​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ១-​កម្លាំង​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ បាន​អនុវត្តតាម​ដីកា​បង្គាប់ លេខ 1562 ត​.​ប​/ ១៦ របស់លោក ហ៊ួ​ន មុន្នី បានធ្វើការ​ឃាត់ខ្លួន​មុខ​ស​ញ្ញា ឈ្មោះ មាស ប៊ុន​ថេ​ង អាយុ ២៣ ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន កាលពី​នៅ​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៧ វេលា​ម៉ោង ៣ ​រសៀល។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​ប៉ូលិស​បា​នបញ្ជូ​ន​មុខ​ស​ញ្ញា​ទៅ​សាលាតំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី។​

    ២-​នៅ​ថ្ងៃទី០៥​ មករា ​២០១៧ វេលា​ម៉ោង៩ ​និង​២០ នាទី​យប់ ប៉ូលិស​ស្រុក​ថ្មបាំង សហការ​ជាមួយ​ PM ស្រុក​ថ្មបាំង បង្ក្រាបបាន​ករណី​ប្រើប្រាស់​គ្រឿងញៀន ១ ករណី នៅ​ចំណុច​ភូមិ​គគីរ​ជ្រុំ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យឿន ចិន្តា ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។ ​ដកហូត​បាន  ម្សៅ​ក្រាម​ស​ថ្លា ប្រភេទ មេ​តំ​ហ្វេ​តា​មីន ICE ចំនួន ១ កញ្ចប់​តូច។​

    បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិ​វិធី៕

adverise with khmeread

មតិយោបល់