ទុស្សេ​ចេញពី​ម៉ាស៊ីនភ្លើង​ឆេះ​ហាង​ និង​តូប​លក់ដូរ​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ មាន​ករណី​អគ្គិ​ភ​យ័​ឆេះ​បំផ្លាញ​ហាង​និង​កន្លែង​លក់ដូរ​នៅ​មណ្ឌល​កម្សាន្ត​បណ្តោយ​ឆ្នេរ​អូរត្រេះ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នៅ​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​៥​ មករា​ ២០១៧​នេះ ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិ​ភ័យច្រើ​ន​គ្រឿង​របស់​នគរបាល កងរាជអាវុធហត្ថ និង​អង្គភាព​កំពង់ផែ​ស្វ័យ​តក្រុងព្រះសីហនុ​ជាមួយនិង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​ប្រជាពលរដ្ឋ ដែល​ប្រើ​ពេល​ពន្លត់​ជាង​មួយ​ម៉ោង។​

    សមត្ថកិច្ច​ផ្នែក​ពន្លត់អគ្គិភ័យ​ឱ្យដឹងថា មាន​ហាង​ឬ​កន្លែង​លក់ដូរ​យ៉ាងតិច​ចំនួន​៧​កន្លែង ក្នុងនោះ​ហាង​ខ្លះ​ដែលមាន​បន្ទប់​ជួល​ចន្លោះ​ពី​១០​ទៅ​២០​បន្ទប់​ផង បាន​រង​ការខូចខាត ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​

    សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ភ្លើង​ឆេះ​នេះ អាច​បណ្ដាលមកពី​ផ្ទុះ​ឆេះ​ចេញពី​ម៉ាស៊ីនភ្លើង​ពេលដែល​ជនបរទេស​បញ្ឆេះ​នៅ​អំឡុងពេល​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដាច់​ភ្លើង​ប្រមាណ ២​ម៉ោង បង្កឱ្យមាន​អណ្ដាតភ្លើង​ឆេះ​រាល ទៅលើ​ហាង ឬ​តូប​លក់ដូរ​ក្បែរ​គ្នា​ជា​បន្តបន្ទាប់​តែម្តង៕​

Unnamed %281%29
adverise with khmeread
Loading ad ...