គួរឱ្យ​សង្វេគ​! ស្ត្រី​ជា​ម្តាយ​ត្រូវ​ចាប់ចង​ឱ្យ​ស្រមោច​ភ្លើង​ខាំ​ស្លាប់ ក្រោយ​ចូលមក​ជួយ​កូនប្រុស ដែល​ប្រជាពលរដ្ឋ​បូ​លី​វី​ច្រឡំ​ស្មានតែ​ចោរ​

    ​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ក្រុម​ប្រជា​ការពារ​ពោរពេញ​ទៅដោយ​កំហឹង​មួយក្រុម​បាន​ចាប់គាត់​ចង​នៅ​នឹង​ដើមឈើ​មួយ​ដែល​សម្បូរ​ទៅដោយ​ស្រមោច​ភ្លើង ដើម្បី​ទុកជា​ការដាក់ទណ្ឌកម្ម​។​

​    ​ស្ត្រី​វ័យ ៥២ ឆ្នាំ​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ឡាន​ទាំង​យល់ច្រឡំ​នេះ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​មន្ត្រីប៉ូលិស ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​បញ្ហា​ដកដង្ហើម បន្ទាប់ពី​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​។​

​    ​ស្រមោច​ភ្លើង​ទាំងនោះ​បាន​ខាំ​បំពង់ក​របស់គាត់ ដែល​នេះ​បង្កឱ្យមាន​ការ​ហើម​នៅ​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ​។​

​    ​ក្រុម​អ្នកភូមិ​បាន​ចាប់​ស្ត្រី​មិនបាន​បញ្ចេញ​ឈ្មោះ​រូបនេះ​បន្ទាប់ពី​គាត់​បាន​ព្យាយាម​ជួយ​កូនប្រុស​របស់គាត់ ដែល​ត្រូវបាន​ចាប់ចង​នៅ​នឹង​ដើមឈើ​បន្ទាប់ពី​ពួកគេ​ចោទ​កូន​គាត់​ថា​ជា​ចោរលួច​ឡាន​។​

​    ​កូនស្រី​របស់គាត់​ក៏​ទទួល​ការដាក់ទណ្ឌកម្ម​ដូចគ្នា​ដែរ ប៉ុន្តែ​នាង​និង​បងប្រុស​របស់​នាង​រួច​ផុតពី​គ្រោះថ្នាក់​។​

​    ​យោងតាម​របាយការណ៍​ក្នុងស្រុក​បាន​រាយការណ៍​ថា អ្នក​ទាំងបី​ត្រូវបាន​វា​ដំ​ច្រំ​ធាក់​និង​ដុត​ដោយ​ប្រើ​ឈើគូស​។​

​    ​ឧ​ប​ទ្ទេវ​ហេតុ​ដ៏​គួរឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី នៅក្នុង​ទីក្រុង Caranavi ប្រទេស​បូ​លី​វី ប្រហែល ១៦០ គីឡូម៉ែត្រ​ពី​រដ្ឋធានី La Paz៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread
Loading ad ...