adverise with khmeread 2

ផ្ទុះឆេះហាងសាខាលក់ហ្គាសទាន់សម័យនៅឃ្មួញ របួសធ្ងន់ពីរនាក់

   ភ្នំពេញ ៖ ហាង​សាខា​លក់​ហ្គាស​ទាន់សម័យ មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​ភ្នំពេញ​-​ហាណូយ​ស្ថិត​នៅក្បែរ​ហ្គ្រេ​ន​ភ្នំពេញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នេះ បើតាម​ប្រភព​ពីដំបូង​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស  បណ្តាល​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​ឆេះ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ ហើយ​មាន​ស្ថានីយ៍​ប្រេង​សូ​គី​ម៊ិ​ចមួយ​ក្បែរ​នោះ​កំពុង​ផ្អែមមាត់​។​

     រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស ង​៧០ ឡាន​ប្រេង​ឯកជន​ជាច្រើន​គ្រឿង​កំពុង​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​។​គិត​ត្រឹម​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នេះ នៅ​មិនទាន់​រលត់​នៅឡើយ ហើយ​សមត្ថកិច្ច​កំពុង​បន្តការងារ​របស់ខ្លួន​។​

     នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​អ្នកស្លាប់និង​ការ​ខួច​ខាត​នៅឡើយ។ តែជំហានដំបូងមានរបួសធ្ងន់ពីរនាក់​ បានបញ្ចូនទៅពេទ្យលោកសង្ឃហើយ។

adverise with khmeread

មតិយោបល់