samsung-banner
adverise with khmeread

លោកអ្នក​មិនទាន់​ដឹង​ទេ​! អាហារ ១៥ មុខ​នេះ គួរ និង មិនគួរ​ពិសា​ទេ ពេល​ពោះ​ទទេ​

1

    ​ដោយ​អាហារ​ផ្ដល់ឱ្យ​លោកអ្នក​នូវ​សារធាតុចិញ្ចឹម ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ អ្នកជំនាញ​អះអាងថា​អាហារ​ពេលព្រឹក​គឺមាន​សារសំខាន់​បំផុត​។ ប៉ុន្ដែ​មាន​អាហារ​មួយចំនួន​លោកអ្នក​មិនអាច​ទទួលទាន​ពេល​ពោះ​ទទេ​បានឡើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ​គួរ​និង​អាហារ​មិនគួរ​ពិសា​នៅពេល​ពោះ​ទទេ​៖

​    ​* អាហារ​គួរ​បរិភោគ​នៅពេល​ពោះ​ទទេ​៖
​    ​- ស៊ុត ៖ ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​ខ្ពស់​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ និង​ផ្ដល់​ថាមពល​។​
​    ​- ឪឡឹក ៖ ជាតិ​ទឹក និង​សារធាតុ Lycopene ច្រើន​ជួយ​បេះដូង​និង​ភ្នែក​។​
​    ​- ស្រូវ​សាលី​៖ បង្ការ​រលាក​ក្រពះ និង​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​។​
​    ​- ផ្លែ​បឺ​រី​ខៀវ ៖ គ្រប់គ្រង​សម្ពាធ​ឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការចងចាំ​។​
​    ​- បបរ​ពោត ៖ បណ្ដេញ​ជាតិពុល និង​បង្កើន​ថាមពល​។​
​    ​- ទឹកឃ្មុំ ៖ បង្កើន​ថាមពល​និង​ជំរុញ​ឱ្យ​អារម្មណ៍ល្អ​។​
​    ​- គ្រាប់​ធុញ្ញ​ជាតិ ៖ ជួយ​គ្រប់គ្រង​ជាតិ​អាស៊ីត​ក្រពះ និង​ជួយ​ជំរុញ​ការរំលាយ​អាហារ​។​

​    ​* អាហារ​ដែល​អ្នក​មិនគួរ​ពិសា​នៅពេល​ព្រឹក​ពោះ​ទទេ​៖
​    ​- ពពួក​ក្រូច ៖ អាស៊ីត​របស់​វា​នាំឱ្យ​ក្រហាយ​ទ្រូង និង​រង​ហានិភ័យ​ដំបៅ​ក្រពះ និង​រលាក​ក្រពះ​។​
​    ​- អាហារ​ហឺរ ៖ ធ្វើឱ្យ​ក្រហាយ​ទ្រូង និង​ខូច​ក្រពះ​។​
​    ​- ចេក ៖ ម៉ាញ៉េ​ស្យូ​ម​ខ្ពស់​ក្នុង​ឈាម បណ្ដាលឱ្យមាន​បញ្ហា​បេះដូង ដូច្នេះ​មិនអាច​ទទួលទាន​វា​តែមួយ ពេល​ពោះ​ទទេ​បានឡើយ​។​
​    ​- សូ​ដា និង​ភេសជ្ជៈ​ផ្សេងៗ ៖ ជាតិ​ស្ករ​ខ្ពស់​នឹង​ធ្វើឱ្យ​ពន្យឺត​ដល់​ការរំលាយ​អាហារ និង​បណ្ដាលឱ្យ​ហើមពោះ​។​
​    ​- បន្លែ​បៃតង ៖ អាស៊ីត​អា​មី​ណូ បណ្ដាលឱ្យ​ក្រហាយ​ទ្រូង និង​ហើមពោះ ពិសា​ពេល​ពោះ​ទទេ​នៅពេល​ព្រឹក​គឺ​មិនល្អ​នោះទេ​។​
​    ​- ប៉េងប៉ោះ ៖ អាស៊ីត Tannic ធ្វើឱ្យ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​ក្រហាយ​ទ្រូង ត្រូវ​ប្រាកដថា​ពិ​សាវា​នៅពេល​ថ្ងៃ​។​
​    ​- ផ្លែ​សារី ៖ កាក​សរសៃ​របស់​សារី​នាំឱ្យ​ឈឺក្រពះ និង​ភ្នាស​ទឹករំអិល​ក្នុង​ក្រពះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់