samsung-banner
adverise with khmeread

ស្ត្រី​អៀរ​ឡង់ ដែល​ព្យាបាល​ជំងឺ​ចម្លែក​ជាសះស្បើយ​ដោយ​ត្រូវ​រន្ទះបាញ់ ឥឡូវ​ចាប់ផ្តើម​រើ​ឡើងវិញ​ហើយ​

1

    ​ស្ត្រី​ម្នាក់ ដែល​កើត​ជំងឺ​ដឹង​មុន​នូវ​ពាក្យសម្តី​មនុស្ស​ជាមុន និង​ហិត​ដឹង​សំឡេង ត្រូវបាន​ព្យាបាល​ជាសះស្បើយ បន្ទាប់ពី​ត្រូវ​រន្ទះបាញ់ ប៉ុន្តែ​ជំងឺ​នេះ​ឥឡូវ​បាន​រើ​ឡើងវិញ​ហើយ​។​

​    ​"Synaesthesia" គឺជា​សមត្ថភាព​ដឹង​នូវ​សម្តី​មនុស្ស ស្តាប់ឮ​ពណ៌ និង​ដឹង​ពី​មនុស្ស​នៅ​ជុំវិញ​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​តើ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​បានកើត​មកជា​មួយ​សម​ត្ថ​ភាព​ចម្លែក​បែបនេះ​។​

​    ​ប៉ុន្តែ​ដោយសារ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Trinity College ទីក្រុង Dublin ប្រទេស​អៀរ​ឡង់ ករណី​រើ​ជំងឺ​ឡើងវិញ​របស់​ស្ត្រី​ម្នាក់នេះ​អាចជា​ការនាំ​ផ្លូវ​ថ្មី​ឆ្ពោះទៅរក​ការព្យាបាល​ជំងឺ​នេះ​។​

​    ​ដោយ​ស្គាល់​ត្រឹម "AB" អ្នកជំងឺ​រូបនេះ​បាន​និយាយថា នាង​អាច​ស្តាប់ឮ​ពណ៌​តាំងពី​កំណើត​។ នេះ​បើ​យោងតាម​ឯកសារ​ស្រាវជ្រាវ​មួយ​។ នាង​បាន​អះអាងថា មិត្តភក្តិ​របស់​នាង​មាន​ពណ៌​ប្រចាំត្រកូល​ដោយ​ពឹង​ផ្អែកលើ​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​។​

​    ​ទោះយ៉ាងណា បន្ទាប់ពី​ត្រូវ​រន្ទះបាញ់​កាលពី​វ័យ​ជំទង់ និង​របួស​ត្រូវ​ក្បាល​បន្តបន្ទាប់ សមត្ថភាព​អច្ឆរិយៈ​ទាំងនេះ​ក៏​បាត់ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់តែ​វា​រើ​ឡើងវិញ​។ នាង​បាន​កត់សម្គាល់ថា សមត្ថ​ភាពមិន​គួរឱ្យ​ជឿ​របស់​នាង​បាន​ធូរស្បើយ​ទៅវិញ​បន្តិច បន្ទាប់ពី​ផឹកថ្នាំ​ឈឺក្បាល​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់