រូបមន្ត​ធម្មជាតិ​ទាំងនេះ​សាមញ្ញ​ទេ តែ​ព្យាបាល​មុន​ទ្រូង​ពូកែ​ម្ល៉េះ​!

    ​មាន​កត្តា​ជាច្រើន​ដែល​បណ្ដាលឱ្យ​កើតមុន​នៅ​ទ្រូង​។ កត្តា​ទាំងនោះ​រួមមាន​ស្ត្រេ​ស​ហួសប្រមាណ បំលាស់ប្ដូរ​អ័រម៉ូន​ក្នុង​រាងកាយ ប្រើ​ផលិតផល​គ្រឿងសំអាង របប​អាហារ​មិនមាន​សុខភាព​ល្អ គេង​មិន​គ្រប់គ្រាន់ ស្លៀកពាក់​តឹង​ពេក ជក់បារី​និង​ផឹកទឹក​លើស​ចំណុះ​។​

​    ​លោកអ្នក​អាច​ព្យាបាល​មុន​ទ្រូង​តាមរយៈ​វិធី​ខាងក្រោម ហើយ​ព្យាបាល​ក្នុងពេល​តែមួយ​ជាមួយនឹង​មុន​លើ​ស្បែ​កមុខ និង​មុន​ខ្នង និង​កន្លែង​ផ្សេងទៀត​បាន​ផងដែរ​។​

​    ​១. ទឹកខ្មេះ​ប៉ោម ៖ លាយ​ទឹក ២ ភាគ​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម ១ ភាគ (​ឧ​. ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​និង​ទឹក ២ ស្លាបព្រា​) លាយ​តាម​ការគួរ​។ យក​សំឡី​ជ្រលក់​លាប​លើ​ស្បែក​ទុកចោល ៣០ នាទី សឹម​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។ ធ្វើ​ពីរដង​ក្នុង​មួយថ្ងៃ​។​

​    ​២. ក្រូចឆ្មា ៖ កាត់​ក្រូចឆ្មា​ពាក់កណ្ដាល​លាប​លើ​ស្បែក​ទុកចោល ៣០ នាទី សឹម​លាង​ជាមួយនឹង​ទឹក​ត្រជាក់​។ ធ្វើ​ម្ដង​ក្នុង​មួយថ្ងៃ​។ ចំណាំ​៖​អ្នកមាន​ស្បែក​ស្ដើង និង​អា​ឡែ​រ​ស៊ី​មិនត្រូវ​ប្រើប្រាស់​ទេ​។​

​    ​៣. ប្រទាល​កន្ទុយក្រពើ ៖ កាត់​យក​ផ្នែក​អន្ធិល​លាប​លើ​ទ្រូង ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​ទឹក​ចេញ​។ ធ្វើ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ រហូតដល់​ជា​ដាច់​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់