លួចម៉ូតបានសម្រេច ចៃដន្យអស់សាំងកណ្តាលផ្លូវ ទាក់សាច់! ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​គ្នា​៣​នាក់​ត្រូវ​កម្លាំង​អន្តរា​គម៍​ខណ្ឌ​សែន​សុខ​ក្របួច​ជាប់ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព កាច់​សោក​លួច​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច តែ​ត្រូវ​ម្ចាស់​ជិះ​កង់​បី​តាម​ទាន់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៦ មករា ២០១៧ នៅតាម​បណ្តោយ​ផ្លូវ ៣៧១ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ​យ៉ោ​ក សំណាង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ស្មាស់​រី​វ៉ី ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1V-2212​។​

    ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ សេង វិសាល អាយុ​១៧​ឆ្នាំ​ ភេទ​ប្រុស ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ មុខរបរ​មិន​ពិតប្រាកដ​និង​ជនសង្ស័យ​ទី​២-​ឈ្មោះ តូច ណុប អាយុ​១៧​ឆ្នាំ ​ភេទ​ប្រុស ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ម៉ូតូ​ជិះ​មក​ធ្វើ​សកម្មភាព​ម៉ាក MSX ពាក​ស្លា​ក់​លេខ​បាត់ដំបង ​1Q-7708។​

    ប្រភព​ព័​ត៌​មានបាន​ឱ្យដឹងថា ដំបូង​ម្ចាស់​ម៉ូតូ​បាន ទុក​ម៉ូតូ​នៅក្រោម​បន្ទប់​ជួល​ដោយបាន​ចាក់​សោក​ម៉ូតូ​ត្រឹមត្រូវ។ ​លុះ​ចុះ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ ក៏​នាំគ្នា​ឆោឡោឡើង​តាមរក​ដោយ​ជិះ​រ៉ឺម៉ក​កង់​បី​តាមរក​។​

    ក្រោយមក​ខណៈ​មក​តាមផ្លូវ​៣៧១ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ បាន​ជិះ​តាម​ពីក្រោយ​តិចៗដោយសារតែ​ជនសង្ស័យ​ម្នាក់​ដឹងខ្លួន​មុន​ក៏​ផ្តួល​ម៉ូតូ​ពួកវា​ចោល​ពីព្រោះ​ម៉ូតូ​អស់​សាំង។​

    រួច​ជនសង្ស័យ​បាន​រត់ឡើង​ជិះ​ម៉ូតូ MSX របស់​បក្ខពួក ឃើញ​ដូច្នេះ​ជនរងគ្រោះ បន្ត​តាម​ពីក្រោយ​រហូត។ រហូតមក​ជួបនឹង​សមត្ថកិច្ច​កំពុង​ល្បាត បាន​ស្រែក​ឱ្យជួយ​តាម រហូតដល់​ផ្លូវ​៣៧១​កែង​ផ្លូវ​វេ​ង​ស្រេង​ទើប​ឃាត់​បាន​ទាំង​២​នាក់​តែម្តង ហើយ​នៅ​នឹង​ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​នរក​ឃើញ ដែកឆាប ឧបករណ៍​សម្រាប់​កាច់​សោក​មួយ​កំ​ប្លេ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​ប៉ុស្តិ៍​ទឹកថ្លា កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាត់​ការបន្ត​ដើម្បី​ឡើង​តុលាការ​៕​

 

1 adverise with khmeread

មតិយោបល់