អ្នកវិទ្យាសាស្ត្រ​លាតត្រដាង​ពី​របៀប​មើល​រូបរាង​បាតដៃ​ដឹង​អត្តចរិត​មនុស្ស​! ចំណុច​លេខ ៤ ត្រូវ​ស្ទើរ ១០០%

    ​សព្វថ្ងៃនេះ យើង​បានដឹង​រឿង​ថ្មីៗ​ជាច្រើន​អំពី​ខ្លួន​យើង​។ លោកស្រី Kay Packard ប្រធាន​បណ្ឌិត្យសភា​វិភាគ​បាតដៃ​របស់​អាមេរិក (American Academy of Hand Analysis) មាន​ភាពប្រាកដប្រជា​ណា​ស់​ថា បាតដៃ​របស់​យើង​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​យើង ហើយ​វា​មិនមែនជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​នោះទេ​។ ក្រុម​អ្នកជំនាញ​នៅ​បណ្ឌិត្យសភា​នេះ​បានធ្វើការ​សន្និដ្ឋានថា ម្រាមដៃ​នីមួយៗ​សុទ្ធ​តែមាន​អត្ថន័យ​ជាក់លាក់​របស់​វា​។ 

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​ដែល​វេ​ប​សាយ Bright Side បាន​ចងក្រង​៖
​    ​១. កំណត់​ឱ្យដឹង​នូវ​ដៃ​ខ្លាំង​របស់​អ្នក (​ឆ្វេង​ឬ​ស្តាំ​)
​    ​គេ​កំណត់​យកដៃ​ខ្លាំង (​ឆ្វេង ឬ​ស្តាំ​) របស់លោក​អ្នក​មក​ទ​ស្សន៍​ទាយ​អំពី​មុខរបរ​ការងារ និង​គុណសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក​អ្នក តាមរយៈ​បាតដៃ​និង​ម្រាមដៃ​ខ្លាំង​របស់លោក​អ្នក​។ ចំណែក​ដៃ​ម្ខាង​ទៀត​ប្រាប់​អំពី​ឥរិយាបថ​របស់លោក​អ្នក​ចំពោះ​មនុស្ស​ជិតស្និទ្ធ​បំផុត​។

​    ​២. កំណត់​ឱ្យដឹង​នូវ​ម្រាម​ខ្លាំង និង​ម្រាម​ខ្សោយ​
​    ​មនុស្ស​គ្រប់រូប​មាន​ម្រាម​ខ្លាំង​និង​ខ្សោយ ហើយ​ម្រាម​កាន់តែខ្លាំង កាន់តែ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់លោក​អ្នក​។ ប្រសិនបើ​ម្រាម​មួយ​កោង ទន់​ទៅ​ម្ខាង​ទៀត​ឬ​ទៅមុខ ឬ​មិន​អាចធ្វើ​អ្វី​បាន​សោះ វា​ជា​ម្រាម​ខ្សោយ​។ ប្រសិនបើ​ម្រាម​មួយ​វែង ហើយ​ត្រង់ នោះ​ជា​ម្រាម​ខ្លាំង​។ 

​    ​- មេដៃ​ខ្លាំង​បង្ហាញថា លោកអ្នក​តស៊ូ​ពុះពារ​ដើម្បី​ជោគជ័យ​ក្នុង​អាជីព​។ 
​    ​- ម្រាមដៃ​ចង្អុល​ខ្លាំង មានន័យថា លោកអ្នក​ចាប់អារម្មណ៍​លើ​អំណាច​។ 
​    ​- ម្រាម​កណ្តាល​ខ្លាំង បង្ហាញ​ពី​ភាពខ្លាំង​របស់លោក​អ្នក លើ​ទំនួល​ខុសត្រូវ ប្រសិទ្ធភាព ភាពជឿជាក់ គំនិត​ឈ្លាសវៃ​។​
​    ​- ម្រាមដៃ​នាង​ខ្លាំង​បង្ហាញថា​លោកអ្នក​ខ្លាំង​ខាង​សិល្បៈ និង ហ៊ាន​បង្ហាញ​ពី​ខ្លួនឯង​។ 
​    ​- កូនដៃ​ខ្លាំង បង្ហាញថា លោកអ្នក​ខ្លាំង​ខាង​ទំនាក់ទំនង​។ 

​    ​ឧទាហរណ៍​៖ ប្រសិនបើ​លោកអ្នក​មាន​មេដៃ​និង​ម្រាមដៃ​កណ្តាល​ខ្លាំង នោះ​លោកអ្នក​ប្រហែលជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ធ្វើការ​មាន​ប្រសិទ្ធភាព​និង​ជា​អ្នក​អាជីព​ច្បាស់លាស់ ដែល​មិន​ត្រឹម​បំពេញ​មហិច្ឆតា​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​។ 

​    ​៣. សម្គាល់​ពី​រូបរាង​ចុង​ម្រាមដៃ​
​    ​- រាង​មូល​បង្ហាញថា​លោកអ្នក​ចង់​មាន​សន្តិភាព​ជាមួយ​អ្នកដទៃ ហើយ​លោកអ្នក​ខ្លាច​មានការ​ឈ្លោះប្រកែក​គ្នា​។​
​    ​- រាង​ជ្រុង​និង​សំប៉ែត​មានន័យថា លោកអ្នក​ចូលចិត្ត​អ្វីដែល​ច្បាស់ការ មិន​ស្រពិចស្រពិល​។​
​    ​- រាង​ដូច​ប៉ែល មានន័យថា លោក​អ្នកជា​មនុស្ស​មិន​ចូលចិត្ត​ចាញ់​គេ​ទេ​។​
​    ​- រាង​ស្រួច មានន័យថា លោកអ្នក​មិន​ចង់​ធ្វើ​សកម្មភាព​ដែល​គេ​ធ្លាប់ធ្វើ​រួច ហើយ​ចង់រក​វិធី​ធ្វើ​អ្វីមួយ​ជា​របស់​ខ្លួនឯង​។​

​    ​៤. មើល​ចន្លោះ​ម្រាមដៃ​របស់លោក​អ្នក​
​    ​ដាក់​ដៃ​លើ​ផ្ទៃរាប​ស្មើ ដាក់​ធម្មតា កុំ​ប្រឹង​។ 
​    ​- ប្រសិនបើ​ម្រាមដៃ​នីមួយៗ​ឃ្លាត​គ្នា​ខ្លាំង លោកអ្នក​អាចជា​មនុស្ស​ឯករាជ្យ​ម្ចាស់ការ​លើ​ខ្លួនឯង និង​ចូលចិត្ត​ការសាកល្បង​។ 
​    ​- ប្រសិនបើ​ម្រាម​នីមួយៗ​មាន​គម្លាត​ស្មើៗ​គ្នា មានន័យថា លោក​អ្នកជា​មនុស្ស​ផ្ចិតផ្ចង់ ប្រយ័ត្នប្រយែង និង​មិន​ចូល​ចិ​ត្ដ​ចំណុះ​គេ​។ 
​    ​- ប្រសិនបើ​ម្រាមដៃ​នាង និង​កណ្តាល​នៅ​ឃ្លាតឆ្ងាយ​គ្នា មានន័យថា លោកអ្នក​ពិបាក​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ណាស់​។ ប្រសិនបើ​វា​កៀក​គ្នា លោក​អ្នកជា​មនុស្ស​ចុះ​ចំណោម​សង្គម និង​គោរព​ច្បាប់​ជាប់លាប់​។ 
​    ​- ប្រសិនបើ​ម្រាមដៃ​នាង និង​កូនដៃ​ឃ្លាតឆ្ងាយ​គ្នា មានន័យថា លោកអ្នក​ចូលចិត្ត​ចៀស​ពី​ការនិយាយ​គ្នា​តឹងសរសៃក ដែល​អាច​ប៉ះពាល់​ទំនាក់ទំនង និង​ការងារ​របស់លោក​អ្នក​។ ប្រសិនបើ​វា​មាន​គម្លាត​ល្មម មានន័យថា លោក​អ្នកជា​មនុស្ស​គិត​បែប​ឯករាជ្យ​មិន​លម្អៀង​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...