ឪពុក​ច្បាស់​ជា​ឡើងឋានសួគ៌​៥០​ជាន់​! កូនប្រុស​របស់​អតីតមន្ត្រី​តៃវ៉ាន់​ជួល​ស្រី​រាំ​ស្រាត ៥០​នាក់​សម្តែង​ជូន​ដំណើរ​សព​ឪពុក​

    ​បុរស​តៃវ៉ាន់​ម្នាក់​បាន​ជួល​ស្រី​រាំ​ស្រាត ៥០​នាក់​ដើម្បី​សម្តែង​អំឡុង​ពិធី​ហែសព​ឪពុក​របស់ខ្លួន​សម្រាប់​ជា​កាដូ​ចុងក្រោយ​សម្រាប់​ឪពុក​គាត់​។ 

​    ​វីដេអូ​ដង្ហែ​សព ដែល​ទើប​លេចឡើង​លើ​អន​ឡាន​ថ្មីៗ​នេះ ត្រូវបាន​ថត​នៅ​ថ្ងៃទី​៣​មករា ក្នុង​ខេត្ត Chiayi​។ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ Huanqiu ដែលជា​បុត្រ​សម្ព័ន្ធ​របស់​វេ​ប​សាយ​ចិន People's Daily Online​។​

​    ​ផ្អែក​តាម​សម្តី​របស់​កូន​អតីតមន្ត្រី​នោះ ឪពុក​គាត់​ចូលចិត្ត​ជីវិត​រីករាយ ដូច្នេះហើយ​ទើប​គាត់​ចង់​ធានា​ឱ្យ​គាត់​ទទួលបាន​នូវ​ពិធី​បុណ្យសព​ល្អ​ដាច់​គេ​តាម​ដែល​អាចធ្វើ​ទៅបាន​។ 

​    ​អ្នករាំ​បែប​ត្រេកត្រអាល​ទាំងនោះ​ត្រូវបាន​ជួល​សម្រាប់​បុណ្យសព​លោក Tung Hsiang អាយុ ៧៦ ឆ្នាំ អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត Chiayi​។ តាម​ទំព័រ Facebook របស់​កូនប្រុស​គាត់​បានឱ្យដឹង​ថា លោក  Tung Hsiang បាន​ស្លាប់​នៅ​ថ្ងៃទី ១៤ ធ្នូ ២០១៦ ជាមួយ​ការ​ដង្ហែ​សព​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ៣​មករា​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត