កម្ចាត់​ស្នាម​ខ្មៅ​នៅតាម​គន្លាក់​ដៃជើង​និង​ក្រោម​ក្លៀក ប្រើពេល ១៥​នាទី​

    ​កោរ​រោម ប្រើ​ផលិតផល​លាប​ក្លៀក និង​ផលប៉ះពាល់​ដោយសារ​ពន្លឺព្រះអាទិត្យ បណ្ដាលឱ្យមាន​ស្នាម​ខ្មៅ​នៅលើ​ស្បែក ជាពិសេស​ត្រង់​កន្លែង​ក និង​ភ្លៅ និង​ក្លៀក​។ មុននឹង​ប្រើ​ផលិតផល​ថ្លៃៗ​មក​កម្ចាត់​ស្នាម​ខ្មៅ សូម​សាកល្បង​វិធី​ធម្មជាតិ​ទាំងនេះ​សិន​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​មេនំ​បុ័ង (Baking Soda) ១ ស្លាបព្រា​បាយ​
​    ​- អំបិល ១ ស្លាបព្រា​បាយ​។​

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​៖
​    ​លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​លាប​នៅលើ​កន្លែង​ខ្មៅ​ជាំ ទុកចោល ១៥ នាទី​សឹម​លាង​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់