adverise with khmeread 1

Arsenal រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ពិភពលោក​ពី​កីឡដ្ឋាន Emirates

​ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​បង្កើត​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​ទឹកដី​របស់ខ្លួន​ជាង​ក្រុម​ណាៗ​ទាំងអស់​ក្នុង​ពិភពលោក និង​បាន​បំបាក់​ក្រុម​តោ​ខៀវ Chelsea ដោយ​ក្លាយជា​ក្រុម​មានអំណាច​ហិរញ្ញវត្ថុ​កំពូល​ក្នុង​ទីក្រុង​ឡូង​ដ៍​ជា​លើកដំបូង​ក្នុង​រយៈ​ប្រាំមួយ​ឆ្នាំ នេះ​បើ​យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Deloitte​។​

​ប្រាក់ចំណូល​បន្ថែម​រប​ស់​ពួកគេ​គឺ​បានមកពី​កីឡដ្ឋាន Emirates ដែល​ផ្ទុក​អ្នកទស្សនា​បាន​ដល់​ទៅ ៦១.០០០ នាក់​។ សម្ពោធ​ក្នុង​ឆ្នាំ ២០០៦ កីឡដ្ឋាន​នេះ​កំពុង​ដឹកនាំ​ពួកគេ​ក្លាយជា​ក្រុម​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​ក្នុង​ទ្វីបអឺរ៉ុប​ពី​ការលក់​សំបុត្រ​ការប្រកួត​ក្នុងផ្ទះ​។​

​ពួកគេ​រកបាន ១០១,៨៤ លាន​ផោន​កាលពី​ឆ្នាំមុន នាំមុខ​ក្រុម​យក្ស Real Madrid ដែល​រកបាន ១០០,១២ លាន​ផោន​ពី​ការប្រកួត​នៅ​ទឹកដី Bernabeu និង​ក្រុម​អ្នកមាន​បុណ្យ Barcelona រកបាន ៩០,១៧ លាន​ផោន​ពី​ទឹកដី Nou Camp​។​

​ក្រុម​បិសាច​ក្រហម Manchester United ស្ថិតនៅ​បន្ទាប់​ក្នុង​ប​ញ្ចី​នេះដែរ ដែល​រកចំណូលបាន ៨៧,៩៦ លាន​ផោន​ពី​ទឹកដី Old Trafford ខណៈ​ក្រុម​តោ​ខៀវ Chelsea ស្ថិតក្នុង​លំដាប់​ទី​ប្រាំមួយ​ជាមួយនឹង​ចំណូល ៧១,៨៤ លាន​ផោន​ពី​ទឹកដី Stamford Bridge​។ 

​ក្លឹប​ហង្ស​ក្រហម Liverpool រកបាន ៥៧,៨៥ លាន​ផោន ក្រុម Manchester City រកបាន ៤៣,៩៨ លាន​ផោន និង​ក្រុម​មាន់​ខ្នាយ​មាស Tottenham រកបាន ៤១,៨៣ លាន​ផោន ដែល​ក្រុម​ទាំងនេះ​ក៏​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ ផងដែរ ដែល​ស្ថិតក្នុង​លេខ​ប្រាំបី ប្រាំបួន និង​ដប់​រៀងៗ​ខ្លួន​។​

​លោក Dan Jones ដែលជា​ដៃគូ​ម្នាក់​នៅ​ក្រុមហ៊ុន Deloitte បាន​និយាយថា "Chelsea បានឈ្នះ​ពាន Premier League ក្នុង​រដូវ​កាល ២០១៤/១៥ ប៉ុន្តែ​ក្រៅពី​ក្នុង​ទីលាន​វិញ អំណាច​គឺ​ធ្លាក់​មកលើ Arsenal ដែលជា​ក្រុម​កំពូល​ក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ស្ថិតក្នុង Money League ជា​លើកដំបូង​តាំងពី​រដូវ​កាល ២០០៩/១០ ដោយបាន​ប្តូរ​ទីតាំង​រវាង​ទី​ប្រាំមួយ​និង​ទី​ប្រាំបី​"​។​

​គាត់​បាន​បន្តទៀតថា "Arsenal ទទួលបាន​ប្រយោជន៍​ពី​ការឧបត្ថម្ភ​សម្លៀកបំពាក់​ដោយ​ក្រុមហ៊ុន Puma កាលពី​ឆ្នាំមុន ទើប​ជំរុញ​កំណើន​ប្រាក់ចំណូល​ពាណិជ្ជកម្ម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដល់​ទៅ ៣៤% និង​ចំណូល​ពី​ការលក់​សំបុត្រ​របស់​ពួកគេ គឺជា​ចំនួន​ច្រើនជាង​ក្លឹប​ណាៗ​ក្នុង Money League ដោយ​រកបាន​ច្រើនជាង Chelsea ដល់​ទៅ ៣០ លាន​ផោន​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់