Jolie និយាយថា Brad Pitt កំពុង​ភ័យ​ខ្លួន ខ្លាច​ការពិត​ត្រូវបាន​លាតត្រដាង​

    ​លោកស្រី Angelina Jolie បាន​អះអាង​នៅក្នុង​ឯកសារ​តុលាការ​ថា លោក Brad Pitt កំពុង​ភ័យ​ខ្លួន ពេលដែល​សាធារណជន​ដឹង​ពី​ការពិត​អំពី​ការ​លែងលះ​របស់​ពួកគេ​។​

​    ​នៅក្នុង​ជុំ​ថ្មី​មួយទៀត​នៃ​កិច្ចដំណើរការ​នីតិវិធីតុលាការ​នៃ​ការ​លែងលះ​របស់​ពួកគេ តារា​ហូលីវូដ​ទាំង​ពីរបាន​ឯកភាពគ្នា​ថា ព័ត៌មាន​លម្អិត​គួរតែ​ត្រូវបាន​បិទបាំង​។​

​    ​ប៉ុន្តែ​នៅក្នុង​ឯកសារ​ដែល​ទទួលបាន​ដោយ​វេ​ប​សាយ TMZ បាន​បង្ហាញថា មេធាវី​របស់ Jolie គឺ Laura Wasser បាន​និយាយថា លោក Pitt បាន​ប៉ុនប៉ង​រំលោភ​តួនាទី​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​បណ្តាញ​ផ្សព្វផ្សាយ ដែល​រំខាន​ដល់​សិទ្ធិ​ឯកជន​របស់​កូនៗ​។​

​    ​ឯកសារ​នោះបាន​និយាយថា "​មានការ​សង្ស័យ​តិចតួច​ដែលថា​គាត់​នឹង​រក្សា​ករណី​ទាំងមូល​ជា​លក្ខណៈ​ឯកជន ដែលជា​ពិសេស​ព័ត៌មាន​លម្អិត​ពី​ការស៊ើបអង្កេត​ដែល​ផ្តល់​ដោយ FBI និង​នាយកដ្ឋាន​កុមារ​និង​គ្រួសារ​ទៅក្នុង​ករណី​ចោទប្រកាន់​វាយដំ​កូន​"៕

ប្រភព៖បរទេស

Untitled
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...