samsung-banner
adverise with khmeread

ហួសចិត្ត! ផ្ទុះអាវុធ​២​គ្រាប់ ដេញចាប់​យុវជន​ម្នាក់ ស្មានថា​ជា​ចោរ​ការពិត​រត់​ព្រោះ​គ្មាន​លុយ​​ថ្លៃ​កង់​បី ​(​មាន​វីដេអូ​)

Unnamed %281%29

    ភ្នំពេញ ៖ ស្មានថា​ជា​ចោរប្លន់​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​ដោយ​ដេញចាប់​យុវជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​គេច​ពី​ម្ចាស់​ម៉ូតូ​កង់​បី​ហើយក៏​នាំគ្នា​ចុះ​រត់​ព្រោះ​គ្មាន​លុយ​ឱ្យ​ថ្លៃ​ជិះ​កង់​បី​។​

    ហេតុការណ៍​នេះ​បាន​ភ្ញាក់​ផ្អើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៥​នា​០​ទី​យប់​ថ្ងៃទី​៥ ​ខែមករា ​ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា យុវជន​ដែល​គេ​ស្មានថា​ជា​ចោរ​នោះ​ឈ្មោះ ចាន់ នី អាយុ​១៨​ឆ្នាំ ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ហាយ​ឡែ​នស៊ី​ធី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ស្រុកកំណើត​ភូមិរ​ជោគ ឃុំ​ចំ​ប៉ី ស្រុក​អង្គ​ជ័យ ​ខេត្តកំពត​។ ​ចំណែក​មិត្ត​ភ​ក្កិ​ម្នាក់ទៀត​ដែល​រត់​រួច​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ​។​

    ដោយឡែក​អ្នករត់​ម៉ូតូរ៉ឺម៉ក​កង់​បី​មានឈ្មោះ សុខ សុ​ផា ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ ​មុខរបរ​ធ្វើ​សំណង់​ស្នាក់នៅ​ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។​

    ប្រភពពី​ម្ចាស់​កង់​បី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​យុវជន​ ២ ​នាក់​បាន​ដើរមក​ជួល​គាត់​ឱ្យ​ដឹក​ទៅ​ក្រុមហ៊ុន​ហាយ​ឡែ​ន​ជា​កន្លែងធ្វើការ​របស់​ពួកគេ​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ដោយ​ឱ្យ​តម្លៃ ​១២.០០០ ​រៀល​។​

    ពេល​គាត់​បាន​ដឹក​ពួកគេ​ទាំងពី​នាក់​ទៅដល់​ម្តុំ​ផ្សារ​សេន​ជួ​រី​ផ្លា​ហ្សា​រ​មុខ​សួន​កុមារ​ពោធិ៍ចិនតុង ពួកគេ​បានឱ្យ​គាត់​ដឹក​មកវិញ​ដោយ​ឱ្យ​ចូលមក​ផ្លូវ​បេតុង​ចំណុចកើតហេតុ​ហើយ​ពួកគេ​បាន​ប្រាប់​ឱ្យ​គាត់​ឈប់។​

    គាត់​បាន​ឈប់ ពេលនោះ​យុវជន​ទាំងពីរ​បាននាំគ្នា​ចុះ​ពីលើ​ម៉ូតូ​រត់​តែម្តង​ហើយ​គាត់​ក៏​ស្រែកថា ​"​ឱ្យ​លុយ​អញៗ​"។ ​ប្រជាព​រដ្ឋ​ដែល​នៅក្បែ​នោះ​ស្មានថា​ចោរ​ក៏​នាំគ្នា​ដេញចាប់​ហើយ​ស្រែកថា​ចោរៗ​ទើប​ឮស្នូ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​តែម្តង​តែ​ពុំ​ដឹងថា​អ្នកណា​ជា​អ្នកបាញ់​នោះទេ​។​

    ក្រោយពេល​កើតហេតុ ប្រជា​ពលរ​ដ្ធ​ដេញចាប់បាន​ម្នាក់ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​យកមក​កាន់​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​។ ​ប​ច្ចុ​ប្បន្ន​យុវជន​រូបនេះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​បន្ត​៕

 

adverise with khmeread

មតិយោបល់