បុរស​ម្នាក់​ដួល​ធ្លាក់ឈាម​ ​២ ​ថ្ងៃក្រោយ​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នា​ក់បាន​ស្លាប់​ដេក​ផ្ទាល់​ដី​ក្បែរ​គ្រែ ត្រូវបាន​គេ​ដឹង​នៅ​ថ្ងៃទី​០៥​ មករា ​២០១៧ វេលា​ម៉ោង​១២​ចំណុច​នៅផ្ទះ ចាំចំការ​ដី​ឡូ​តិ៍​ឈ្មោះ ចឹក ម៉ៅ ចំការ​ស្វាយ ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មុំ សុខុម ភេទប្រុស អាយុ ៥៨ ឆ្នាំ​ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​មាស​ឃុំ​អរិយ​ក្សត្រ  ស្រុក​ល្វាឯម ខេត្តកណ្តាល ​(​ស្លាប់​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​រស់នៅ​ម្នាក់ឯង ដោយ​កន្លងមក​បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធ​ហើយ​បានមក​ស៊ីឈ្នួល ចាំចម្ការ​ឱ្យឈ្មោះ ​មុំ ថេ​ង មាន​ទីលំនៅ​ជាមួយគ្នា​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ហូប​ស្រា​ជាប្រចាំ រហូត​មាន​ជម្ងឺ ហើយ​បាន​ឡើង​ស្រាយ​កង់​នៅ​ជ​ព្ជាំ​ង​ផ្ទះ បាន​របូតពីដៃ​ធ្លាក់មក​ដី​បណ្តាលឱ្យ​ធ្លាក់ឈាម បានឱ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ និង​ព្យូ​សេរ៉ូម​។ ជនរងគ្រោះ ថ្ងូរ​ចុក​ទ្រូង​រយៈពេល​២​ថ្ងៃ មកហើយ។​

    លុះ​នៅ​ថ្ងៃទី​០៥ ​មករា ​២០១៧ ម៉ោង​១១​ម្ចាស់​ដី និង​កូន​បាន​យក​បាយ ទឹកដោះគោឆៅ​មក​ឱ្យជនរងគ្រោះ​ហូប​។  ដល់​ម៉ោង​ប្រហែល​១​និង​៤៥​នាទី រសៀល​ម្ចាស់​ដីចម្ការ​​ស្វាយបាន​ដើរទៅ​មើល​ចម្ការ ក៏​ប្រទះ ឃើញ​ជនរងគ្រោះ ស្លាប់ នៅក្បែរ​ជើង​ជណ្តើរ​ផ្ទះ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​សារិកាកែវ​។​

    ករណីនេះ បាន​ពិនិត្យ​សាកសព​តាម​ការសន្និដ្ឋាន របស់​មន្ត្រី​ជំនាញ ជនរងគ្រោះ ស្លាប់​ដោយ​គាំងបេះដូង​ក្រោយពី​បាន​ពិនិត្យ​រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Unnamed %284%29 adverise with khmeread

មតិយោបល់