ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់​ជនសង្ស័យ​ ៣ ​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ករណី​ទី​១៤ នៅ​ថ្ងៃទី​០៥​ មករា ​២០១៧ វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ឃាត់​បាន​៣​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០៣​នាក់​គឺ​១.​ឈ្មោះ ​រ៉េត រ​ត្ន័​ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ខ្មែរ​) មុខរបរ ជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​(​ឃាត់ខ្លួន​), ២.​ឈ្មោះ​ ឡុង ដា​លិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ (​ខ្មែរ​)​ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​) ​និង​៣ ឈ្មោះ ​ចាន់ វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ខ្មែរ​)​មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ​១.​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​ ១០ ​កញ្ចប់ ​(០២​កញ្ចប់​មធ្យម និង ០៨​កញ្ចប់​តូច​), ២.​ទូរ​សព្ទ​ដែ​០២​គ្រឿង, ​ម៉ាក​ NOKIA អ៊ិ​ន​ចុច​ពិល​០១, ម៉ាក ​metfone ០១ គ្រឿង​៣ ដែកកេស​ហ្គាស​ចំនួន​០៣។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​គគីរ សហការ​ជាមួយ​កម្លាំង ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿ​ញៀន​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ បានធ្វើការ​ល្បាត​នៅក្នុង​មូលដ្ឋាន ឃុំ​គគីរ មកដល់​ចំណុចកើតហេតុ ក៏បាន​ឃើញ​ឈ្មោះ រ៉េត រ័ត្ន​ពេជ្រ​ ភេទ​ប្រុស ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ រកឃើញ​គ្រឿងញៀន​០១​កញ្ចប់។​

    ពេលនោះ ឈ្មោះ រ៉េត រ័ត្ន​ពេជ្រ​ ភេទ​ប្រុស ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទិញ​ពី​ឈ្មោះ​ ឡុង ដា​លី ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ (​ខ្មែរ​)​ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល តម្លៃ​១០​ដុល្លារ​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បន្តទៅ​ឃាត់ខ្លួន​ឈ្មោះ ​ឡុង ដា​លី ​ភេទ​ប្រុស ឈ្មោះ​ ចាន់ វិបុល​ ភេទ​ប្រុស​ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​គ្រឿងញៀន ​០៩ កញ្ចប់​ថែមទៀត បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

Untitled 1 adverise with khmeread

មតិយោបល់