ឃាត់​ស្ត្រី​​ ​២ ​នាក់​បន្លំ​លួច​ខោអាវ​នៅ​ផ្សារ​ព្រែក​ពោធិ៍​

    កំពង​ចាម ៖ សមត្ថកិច្ច​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ ឈ្មោះ ​ឡាយ ចាន់ណា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​រកា​ទ្វារ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​ប្តឹង​ថា​នៅពេលដែល​គាត់​កំពុង​លក់​ខោអាវ​នៅ​តូប​ក្នុង​ផ្សារ​ព្រែក​ពោធិ៍ ស្រាប់​តែមាន​មនុស្ស​ស្រី​២​នាក់​ចូលមក​ទិញ​ខោអាវ ហើយ​បន្លំ​លួច នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧​ វេលា​ម៉ោង​៨​ និង​១៥​នាទី។​

    ប៉ូលិស​និយាយថា ប៉ូលិស​ក៏បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ពាង សុខ​លាប ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិក​ញ្ចំ ឃុំ​បឹង​ស្លែង ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង ជា​នាក់​សួរ​ទិញ​ហើយ​ម្នាក់ទៀត ឈ្មោះ ​ស៊ា​ង ស្រី​លា ហៅ​ម៉ាប់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិក​ញ្ចំ ជា​នាក់​លួច​យក​ខោអាវ​ឈុត​ស្រី​១​ដុំ​ចំនួន​១៥​កំ​ប្លេ​យួរ​ចេញពី​តូប។​

    បន្ទាប់​នោះ​មានឈ្មោះ ឡាយ ចាន់​សុខ​ខា ដែល​លក់​នៅក្បែរ​នោះបាន​ឃើញ​ក៏​ដេញតាម​ចាប់បាន​មកវិញ​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​មាន​ខោអាវ​១៥​កំ​ផ្លេ​រ និង​ម៉ូតូ​​របស់​ជនសង្ស័យ​០១​គ្រឿង​ម៉ាក​ស្មា​ក់រី​វ៉ូ​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1L-6272។

    ក្រោយពី​ទទួលបាន​ភ្លាម​កម្លាំង​ប៉ូលិស​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ឃាត់ខ្លួន សង្ស័យ​បាន​ពីរ​នាក់​បញ្ជូន មក​អធិការដ្ឋាន​ដើម្បី​កសាង​សំ​ណុំ​រឿង​តាម​នីតិវិធី​៕​

Unnamed %283%29
adverise with khmeread
Loading ad ...