Hull City តែងតាំង​អ្នកចាត់ការ​ទូទៅ​ថ្មី​មាន​រហស្សនាម​ថា "Mourinho ថ្មី​"

    ​លោក Marco Silva ដែល​ត្រូវបាន​គេ​ហៅថា ជា​លោក Mourinho ថ្មី ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Hull City ហើយ​ភ្លាមៗ​នេះ​គាត់​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ពង្រឹង​ក្រុម​តាមរយៈ​ការ​ទិញដូរ​កីឡាករ​តែម្តង​។​

​    ​អតីត​គ្រូបង្វឹក​ក្រុម Olympiacos វ័យ ៣៩ ឆ្នាំ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ចូល​ជំនួស​លោក Mike Phelan ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បន្ទាប់ពី​ដឹក​បានត្រឹមតែ ៨២ ថ្ងៃ ហើយ​កុងត្រា​របស់លោក​មានរ​យៈ​ពេល​រហូតដល់​ដំណាច់​រដូវ​កាល​នេះ​។​

​    ​ក្រោយ​ទទួល​តំណែង​ថ្មី គាត់​បាន​នាំ​សមាជិក​ចំនួន​បីនាក់​ជាមួយ​គាត់​ដែល​ក្នុងនោះ​មាន ជំនួយការ​គ្រូបង្វឹក​លោក Joao Pedro Sousa គ្រូ​ជម្រើស​ដំបូង Goncalo Pedro និង​អ្នកចាំទី Hugo Oliveira៕

1
adverise with khmeread
Loading ad ...