Athletic Bilbao គ្នា ៩ នាក់​អាចធ្វើ​ស៊ី Barcelona ២-១ ក្នុង Copa del Rey ជើង​ទីមួយ​យប់មិញ​

    ​Athletic Bilbao បាន​ធានា​សុវត្ថិភាព​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក​ប្រទេស​អេ​ស្ប៉ា​ញ Copa del Rey ក្នុង​ជើង​ទីមួយ ដោយបាន​ផ្តួល​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ក្នុង​លទ្ធផល ២-១​ទោះបីជា​ពួកគេ​បានបញ្ចប់​ការប្រកួត​ដោយ​នៅសល់​សមាជិក​ត្រឹម​៩​នាក់​ក៏ដោយ​។​

​    ​គ្រាប់​បាល់​ពីរ​គ្រាប់​កើតឡើង​ក្នុង​រយៈពេល​បី​នាទី​នៅឯ​ពាក់កណ្តាល​តង់​ទីមួយ សម្រេចបាន​ដោយ Aritz Aduriz និង Inaki Williams ដែល​ធ្វើឱ្យ​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​មួយ​នេះ​។​

​    ​Lionel Messi បាន​បន្ថយ​សម្ពាធមក​វិញ​បន្តិច​សម្រាប់​ក្រុម​ភ្ញៀវ​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​គ្រាប់​បាល់ Free-kick នៅ​ដើមតង់​ទី​ពីរ​។​

​    ​Messi ក៏​ស្ទើរតែ​អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​ផងដែរ​នៅឯ​ចុងបញ្ចប់​ការប្រកួត បន្ទាប់ពី​កីឡាករ Raul Garcia និង Ander Iturraspe ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​៕


B par ReplayFootCom

 

Lionel messi athletic club barcelona copa del rey 1w2p3rk2pd1kd1c4vkmovmejzv
adverise with khmeread
Loading ad ...