1

ឃាត់​បុរស​ស្រវឹងខួប​ម្នាក់​វាយ​ប្រពន្ធ​ច្រើនលើក​ដល់​សន្លប់​

     បាត់ដំបង ៖ បុរស​ម្នាក់​ស្រវឹង​ត្រាង​ដើរ​ដល់ផ្ទះ​វាយ​ប្រពន្ធ​រហូតដល់​សន្លប់​ត្រូវបាន​ប៉ូលិស​ស្រុក​សង្កែ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០ និង​៣០​នាទី​ចំនុច​ក្រុមទី​៦​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ខេត្តបាត់ដំបង ។​

    ប៉ូលិស​និយាយថា អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ខាងលើនេះ​បង្កដោយ​ឈ្មោះ​សេក​សេង​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​បាន​ស៊ី​ផឹង​ស្រវឹង​តែងតែ​ធ្វើបាប​វាយ​ប្រពន្ធ​ជាច្រើនលើក ហើយ​លើក​នេះ​វាយ​ដល់​សន្លប់​។​

   ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​ស្រុក​សង្កែ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕​

មតិយោបល់