Riyad Mahrez របស់ Leicester ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអាហ្វ្រិក​

    ​ខ្សែប្រយុទ្ធ​ក្រុម​កញ្ជ្រោង Leicester កីឡាករ Riyad Mahrez បានឈ្នះ​ពានរង្វាន់​តារាបាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​ប្រចាំ​ទ្វីបអាហ្វ្រិក​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី​វ័យ ២៥​ឆ្នាំ ដែលជា​តួអង្គ​ដ៏​សំខាន់​ជួយ​ឱ្យ Leicester លើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​រដូវ​កាល​មុន ក៏បាន​ឈ្នះ​ពានរង្វាន់​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​លី​ក​កំពូល​អង់គ្លេស PFA Player និង​ពានរង្វាន់​តារា​ឆ្នើម​ក្នុង​ទ្វីបអាហ្វ្រិក​របស់​ទូរទស្សន៍ BBC ផងដែរ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គា​បុ​ង Pierre-Emerick Aubameyang របស់​ក្រុម Borussia Dortmund បាន​ឈរ​នៅលើ​ចំណាត់ថ្នាក់​ទី​ពីរ ហើយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​របស់​ហង្ស​ក្រហម Liverpool កីឡាករ Sadio Mane ស្ថិតនៅ​លេខ​រៀង​ទី​បី​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Alex Iwobi បានឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​។​

​    ​មិត្ត​រួម​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​របស់​មេឃ​ខៀវ Manchester City កីឡាករ Kelechi Iheanacho ក៏បាន​ស្ថិតនៅ​ក្នុងការ​ប្រជែង​ពានរង្វាន់​មួយ​នេះ​ផងដែរ​៕

 93277226 mahrez adverise with khmeread
ប្រភព៖ BBC

មតិយោបល់