Pep Guardiola និយាយថា ការ​ផ្គូរ​ផ្គង​ប៉ះចំ West Ham ក្នុង FA Cup ជុំ​ទី​បី នឹង​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​

    ​លោក Pep Guardiola និយាយថា គាត់​ទន្ទឹង​ចាំ​ការប្រកួត FA Cup លើកដំបូង "​ដ៏​អស្ចារ្យ​" ពេលដែល​មេឃ​ខៀវ Manchester City ត្រូវបាន​ផ្គូរ​ផ្គង​ឱ្យ​ជួប​មុខ​ញញួរ​ធំ West Ham នៅ​ជុំ​ទី​បី​។​

​    ​មេឃ​ខៀវ​នឹង​ជួប​មុខ​ញញួរ​ធំ​នៅឯ​ទឹកដី London Stadium នា​រាត្រី​ថ្ងៃ​សុក្រ​នេះ​។​

​    ​Guardiola បាន​និយាយថា "​ពាន​ខាប់​មួយ​នេះ គឺ​ពិតជា​ពិសេស ដោយសារតែ​ក្រុម​កម្រិត​ទាបៗ​អាច​ផ្តួល​ក្រុម​ធំៗ​បាន ហេតុនេះហើយ​ទើប​វា​ជាការ​ប្រកួត​គួរឱ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ទន្ទឹង​ចាំ​ការប្រកួត​នេះ ប៉ុន្តែ​ជាការ​ពិត វា​គឺជា​គូប្រជែង​មួយ​មកពី Premier League ដូច្នេះ​វា​នឹង​ពិបាក​បំផុត​។ យើង​ពិតជា​មិនមាន​សំណាង​នោះឡើយ​ក្នុងការ​ផ្គូរ​ផ្គង​នេះ​"៕

adverise with khmeread