Leicester City ចុះហត្ថលេខា​ទិញ​បាន​ខ្សែបម្រើ​ការពារ​ដ៏​រឹងមាំ Wilfred Ndidi របស់​ក្លឹប Racing Genk

    ​ក្លឹប​កញ្ជ្រោង Leicester City បាន​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​ការពារ Wilfred Ndidi ហើយ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ BBC បានបញ្ជាក់​ឱ្យដឹងថា​រូបគេ​មានតម្លៃ​ខ្លួន ១៥​លាន​ផោន​ទិញ​ពី​ក្លឹប​បែលហ្ស៊ិក Racing Genk ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ ២០​ឆ្នាំ​រូបនេះ បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់ពី​លិខិតអនុញ្ញាត​ការងារ​មួយ ត្រូវបាន​អនុម័ត ដោយ​គាត់​បាន​ចុះហត្ថលេខា​ទៅលើ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំកន្លះ​។​

​    ​Ndidi ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ការហ្វឹកហាត់​ជាស្រេច​ផងដែរ​ជាមួយនឹង​ឈុត​ជម្រើស​ទីមួយ ហើយ​គាត់​នឹង​អាច​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup ជុំ​ទី​បី​នៅ​ថ្ងៃ​សៅរ៍​ខាង​ស្អែក​នេះ​ជាមួយនឹង​ក្រុម Everton៕

adverise with khmeread
ប្រភព៖ BBC