គួរឱ្យ​អាសូរ ! ការជួញដូរ​គ្រឿងញៀន​ធ្លាក់​មក​រងគ្រោះ​ដល់​កូនក្មេង

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​សហ​ប៉ុស្តិ៍​រដ្ឋបាល ខណ្ឌទួលគោក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០២​ នាក់​ជាក់ស្ដែង​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ​០៣​ កញ្ចប់​តូច នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ចុង ប៊ុន​តុង ហៅ រាជ ភេទ​ប្រុស អាយុ១២​ឆ្នាំ ជនជាតិខ្មែរ (ជា​អនីតិជន) ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទីកន្លែង​កំណើត សង្កា​ត​ស្រះចក ខណ្ឌដូនពេញ និង ២-​ឈ្មោះ ថា វណ្ណៈ​ហៅ កាក់ ភេទ​ប្រុស អាយុ​១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ រថភ្លើង ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទីកន្លែង​កំណើត សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​មាន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​តូច សង្ស័យ​ជា​គ្រឿងញៀន លាក់​នៅក្នុង​កញ្ចប់​បារី​ម៉ាក Mevius។

    បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ចុង ប៊ុន​តុង ហៅ​រាជ ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ (ជា​អនីតិជន ដោយមាន​ការសម្របសម្រួល​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ដើម្បី​គ្រប់គ្រង​បន្ត)។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ថា វណ្ណៈ​ ហៅ​កាក់ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

Unnamed
adverise with khmeread
Loading ad ...