ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ​និង​ចោរកម្ម​

    ភ្នំពេញ ៖ ​កម្លាំង​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ និង​ប៉ុស្តិ៍​រដ្ឋបាល បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ទួល​ដើម​ពោធិ៍​លោក​តាស័​ក្កប្រាំ ផ្លូវលំ ក្រុមទី​៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ ម៉ោង​១២ ម្សិលមិញ​។​

    ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ សៅ វណ្ណា ហៅ​ឆែប ភេទ​ប្រុស អាយុ៣១​ឆ្នាំ។ ​វត្ថុតាង​ដកហូត រួមមាន ១-​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០២កញ្ចប់, ២-ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន, ៣-​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ក្រោយ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ខាងលើ អធិការដ្ឋាន​បាន​នឹង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ​អំពី​ការប្រព្រឹត្ត​សកម្មភាព​កន្លងមក នឹង​បក្ខពួក ឬ​សមាសភាព​ពាក់ព័ន្ធ ដើម្បី​បើក​ប្រតិបត្តិ​ការបង្ក្រាប​បន្ត៕

Unnamed adverise with khmeread