ពិតជាកម្រជួប! ត្រីឆ្លាមដែលធ្លាប់តែកាចសហាវបែរជាបង្ហាញភាពស្និទ្ធស្នាលជាមួយមនុស្សទៅវិញ

          នេះគឺជា​ព្រឹត្តិការណ៍​ដ៏រន្ធត់និង​ដ៏កម្រ​​មួយ​ នៅពេល​អ្នកមុជទឹកសមុទ្រម្នាក់​បាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ត្រីឆ្លាម​មួយប្រភេទ​​ក្នុង​ចំណោមប្រភេទ​​ត្រី​ឆ្លាម​​ដែល​បង្ក​គ្រោះថ្នាក់បំផុត។

          Cassie Jensen វ័យ​២៧​ឆ្នាំ​បានជួប​ជាមួយ​ត្រីឆ្លាម​ដ៏កម្រនេះ​ ដែល​គេឲ្យ​​ឈ្មោះថា ត្រីឆ្លាម​ខ្លា នៅចម្ងាយ​ ៣ ម៉ាយល៍​ពី​ឆ្នេរ​សមុទ្រ​រដ្ឋហ្វ្ល័រីដា។

          ត្រីឆ្លាម​នេះ​បាន​ហែល​ក្រឡឹងជុំវិញ​អ្នកមុជទឹក​រូបនេះ​ ហើយ​ហាក់ដូចជា​ចាប់អា​រម្មណ៍​នឹង​សម្ភារៈ​មុជទឹករបស់នាងមែនទែន។

          ប៉ុន្តែ Cassie ព្យាយាម​រក្សាភាព​ស្ងប់ស្ងៀម​ ខណៈ​ពេល​ត្រីឆ្នាម​នេះ​ចាប់​ផ្តើម​​ហែល​ក្រឡឹង​នាង មុនពេល​នាងនិង​ត្រីឆ្លាម​​ចាប់ផ្តើម​ប្រឈម​មុខ​ជាមួយ​គ្នា។

          Cassie បាននិយាយថា “​វាគឺជា​សត្វដ៏គួរឲ្យ​ខ្លាចបំផុត​នៅលើ​លោក...”។

          ត្រី​ឆ្លាម​ខ្លា​ត្រូវបានគេចាត់ទុកថា ជា​ត្រីឆ្លាម​មួយ​ក្នុង​ចំណោម​ប្រភេទ​ត្រី​ឆ្លាម​​ដ៏គ្រោះ​ថ្នាក់បំផុត​ ហើ​យ​គេជឿថា វាបង្ក​ឲ្យ​មាន​អត្រាស្លាប់ច្រើន​ផងដែរ​ ប៉ុន្តែ​ចម្លែក​ណាស់ ត្រីឆ្លាមមួយ​ក្បាល​នេះបែរជា​មិន​ខាំ​អ្នក​នៅ​ក្បែរ​វាទៅវិញ។

          ដោយចាត់ទុកថា ជា​បទពិសោធ​មួយ​ដែល​ធ្វើ​ឲ្យ​ឆាកជីវិតរបស់​នាង​​ផ្លាស់​ប្តូ​រ​ទាំង​ស្រុង​នោះ Cassie បាន​និយាយថា “​ខ្ញុំ​ស្ថិតនៅក្បែរផ្ទៃទឹក​ខាងលើ​ ហើយ​បាន​ឃើញ​វានៅ​ជាប់​ខ្សាច់​បាតសមុទ្រ។ខ្ញុំមាន​អារម្មណ៍​ចំពោះ​វាភ្លាម​ ហើយ​ភ្លាម​នោះ វាចាប់ផ្តើម​ហែល​ឡើង​មក​លើ​ ហើយហែលក្រឡឹងជុំវិញខ្ញុំ”។

          Cassie បាន​បន្ថែមថា “​វាជឿជាក់លើខ្ញុំ ហើយ​ខ្ញុំ​ក៏ជឿជាក់លើ​វាដែរ។ វា​ហាក់​ដូចជា​យើងក្លាយ​ជាមនុស្សតែ​មួយ ហើយ​យើងសម្លឹងមើល​ភ្នែក​គ្នា​ទៅវិញ​ទៅ​មក​ ខណៈ​ពេល​វាហែលមក​ប៉ះនឹងកាម៉េរ៉ារបស់ខ្ញុំ”។

          នាងបន្ត​ថា​ “​វាត្រូវ​ការ​ពេលវេលាមួយសន្ទុះ​ ដើម្បីឲ្យ​ត្រីឆ្លាមជឿជាក់​យើ​ង ប៉ុន្តែ​នៅពេល​វាមាន​អារម្មណ៍​ល្អ​ហើយវានឹងចូល​មក​ជិតយើង”៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត