ប៉ូលិស​ខេត្តកំពត​ឃាត់​ជនសង្ស័យ​ ៥​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់​ជនសង្ស័យ​ ៥​ នាក់​លើ ​៣ ​ករណី​ផ្សេងគ្នា​ពាក់​ព័​ន្កា​រ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម្សិលមិញ។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​យប់​បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ។ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ភេ​ន រតនៈ ភេទ​ប្រុស អាយុ២៤​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ២​​ រសៀល​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ កេង បាន ភេទ​ប្រុស អាយុ២៦​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​៣-​ប៉ូលិស​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១២​ និង​១៨​នាទី កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន នៅ​ចំណុច​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​ នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​គឺ ១.​ឈ្មោះ ស៊ន លីដា ភេទ​ប្រុស អាយុ២០ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច, ២.​ឈ្មោះ នុត សុ​ពាង ភេទ​ប្រុស អាយុ១៦​ឆ្នាំ ទីលំនៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត និង​៣.​ឈ្មោះ ងួន ពិសិដ្ឋ ភេទ​ប្រុស អាយុ២១​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០២ ​កញ្ចប់​តូច​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

Unnamed %281%29 adverise with khmeread

មតិយោបល់