Laptop ជំនាន់​ក្រោយៗ​ទំនើប​មិនធម្មតា​! ក្រុមហ៊ុន Razer បញ្ចេញ Laptop អេក្រង់ ៣ តង់​សម្រាប់​អ្នក​ចូលចិត្ត​ហ្គេម​ធំៗ​

    ​ក្រុមហ៊ុន Razer បានប្រកាសថា នឹង​បង្ហាញ​កុំព្យូទ័រ​យួរដៃ (Laptop) មាន​អេក្រង់ ៣ សម្រាប់​ផ្ដោត​តែ​លេង​ហ្គេម​ប៉ុណ្ណោះ​។​

​    ​អេក្រង់​ទំហំ ១៧ អ៊ី​ញ​ចំនួន ៣ អាច​នឹង​ផ្ដល់ឱ្យ​អ្នក​នូវ​ទិដ្ឋភាព​ក្នុង​មុំ ១៨០ ដឺ​ក្រេ​ពីមុខ​របស់​អ្នក​។ កុំព្យូទ័រ​យួរដៃ​ថ្មី​នេះ​បានប្រកាស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពិព័រណ៍ Consumer Electronics Show ក្នុង​ទីក្រុង Las Vegas ជា​កន្លែង​ដែលមាន​ឧបករណ៍​ជាច្រើន​បានដាក់​តាំង​បង្ហាញ មាន​តាំងពី Speaker ដុំ​សាក​ថ្ម​អាច​ពត់​បាន និង​ទូរទស្សន៍​ស្ដើង​ដូច​ក្រដាស ។​ល​។​

​    ​ដោយឡែក កុំព្យូទ័រ​យួរដៃ​នេះ​មាន​ទម្ងន់ ៥ គីឡូ និង​កម្រាស់ ១,៥ អ៊ី​ញ ជាមួយនឹង​ទំហំ​អេក្រង់ ១៧,៣ អ៊ី​ញ​ជាមួយនឹង​ទំហំ Resolution 4K សរុប​ទាំង​អេក្រង់​បី​ទៀត​គឺ 12K ហើយ Resolution ស្មើនឹង 11520x2160 ។​

​    ​កុំព្យូទ័រ​នេះ​ប្រើប្រាស់​នូវ​វីដេអូ​ក្រាហ្វិក​ជំនាន់​ក្រោយ​របស់ Nvidia គឺ Nvidia GeForce GTX 1080 ទំហំ ៨ ជី​ហ្គា​បៃ និង​មាន RAM ៣២ ជី​ហ្គា​បៃ​។ សម្រាប់​កុំព្យូទ័រ​យួរដៃ Razer's Blade Pro ក៏​ត្រៀម​រួចរាល់​សម្រាប់ Oculus Rift ឬ HTC Vive ផងដែរ​។​

​    ​សម្រាប់​តម្លៃ​ដើម​របស់​វា​គឺ ៣.៦៩៩ ដុល្លារ ហើយ​អ្នកជំនាញ​បច្ចេកវិជ្ជា​បាន​ព្យាករណ៍​ថា​ការលក់​អាច​នឹងមាន​តម្លៃ​រហូត​ដល់ ៦ ពាន់​ដុល្លារ​ឯណោះ​៕

 

3be050d300000578 4092616 image a 16 1483655225452 adverise with khmeread

មតិយោបល់