ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់​មុខសញ្ញា​ចោរលួច​ម៉ូតូ ​២​ នាក់​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​បានធ្វើការ​ចាប់ខ្លួន​ឈ្មោះ ឌឹ​ម ល្វា ហៅ ពេក ហៅ ធូ ហៅ សៀន តាម​ដីកា​បង្គាប់​រួច​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ ស្រាវជ្រាវ ដោយ​ក្នុង​នោះបាន​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ព្រមទាំង ដែក​រាង​អក្សរ ( តេ T ) ជា​មធ្យោបាយ​សម្រាប់​កាច់ក​ម៉ូតូ​មួយចំនួន​កាលពី​ថ្ងៃទី​៥ ​មករា ​២០១៧។​

    ប៉ូលិស​និយាយថា ដោយឡែក​ឈ្មោះ គឹម ឈិន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជា​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ឌឹ​ម ល្វា ក៏​ត្រូវបាន​ឃាត់ខ្លួន​ធ្វើការ​ស្រាវជ្រាវ​ផងដែរ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​បាន​បញ្ជាក់ថា តាម​ប្រសាសន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ទោស ថេត ស្នងការ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់ បទបញ្ជា​ឱ្យ​ប៉ូលិស​ជំនាញ​ធ្វើការ បង្ក្រាប​ឱ្យ​ដល់​ឬ​សគល់​ចំពោះ​មុខសញ្ញា​ឧក្រិដ្ឋ​ដែល​ធ្វើ​សកម្មភាព​ល្មើស​ក្នុងភូមិ សាស្ត្រ​ខេត្តបាត់ដំបង​នាពេល​កន្លងមក។​

    ចំណែក​ឈ្មោះ ឌឹ​ម ល្វា ហៅ ពេក ហៅ ធូ ហៅ សៀន នេះ​គឺជា​មុខសញ្ញា​ក្នុង​ក្រុម​ជាមួយគ្នា​និង​បក្សពួក​ប្លន់ ដែល ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​ធ្វើការ​សហ​ការណ៍​បង្ក្រាប​ដកហូត​បាន​អាវុធ​អាការ និង​គ្រាប់ បែ​កដៃ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ។ ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់។​

    គួររំលឹកថា ប៉ូលិស​ខេត្តបន្ទាយមានជ័យ និ​ង​ខេត្តសៀមរាប​កាល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ​ថ្មីៗ​នេះ និង​ដោយមាន​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​លេខ ៣៤៣ /២០១៦ ចុះ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៦ របស់លោក ងួន ណា​រ៉ា ចៅក្រម​ស៊ើបសួរ តុលាការ​ខេត្តសៀមរាប ដែល បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ឌឹ​ម ល្វា ហៅ ពេក​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប​ពីបទ អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ ទោស​(​ប្លន់​) ប្រព្រឹត្ត​នៅ​ចំនុច ភូមិ​ព្រលាន ឃុំ​ជន្លាស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​០២ ខែ កុម្ភៈ ឆ្នាំ ២០១៥​កន្លងទៅ​៕

adverise with khmeread