ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Samsung Electronics កើនឡើង​ខ្លាំង ទោះបី​មាន​បញ្ហា​ថ្ម Galaxy Note 7

    ​ទោះបី​មាន​បញ្ហា​ថ្ម Galaxy Note 7 ក្តី ក៏​ក្រុមហ៊ុន Samsung Electronics ត្រូវបាន​រាយការណ៍​ថា កើន​ប្រាក់ចំណេញ ៥០ ភាគរយ​ក្នុង​ឆមាស​ទី ៤ នេះ​។​

​    ​ប្រាក់ចំណេញ​នឹង​ខ្ពស់ជាង​ការរំពឹងទុក​របស់​អ្នកវិភាគ ហើយនឹង​ខ្ពស់ជាង​ប្រាក់ចំណេញ​ប្រចាំឆមាស​តាំងពី​ឆ្នាំ ២០១៣ ទៀតផង​។​

​    ​កាលពី​ខែតុលា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ​បាន​ប្រមូល Note 7 ទាំងអស់ បន្ទាប់ពី​ថ្ម​របស់​វា​ផ្ទុះ​ឆេះ បើទោះបីជា​ប្ដូរ​ថ្ម​ថ្មី​យ៉ាងណាក៏ដោយ​។​

​    ​បើទោះជា​មានការ​ខាតបង់​ច្រើន​ដោយសារតែ​ទូរស័ព្ទដៃ​ម៉ូ​ដែល​នេះ ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​កូរ៉េ​បាន​និយាយថា ទទួលបាន​ប្រាក់ចំណេញ ៧,៨ ពាន់​លាន​សម្រាប់​ខែកញ្ញា​រហូតដល់​ខែធ្នូ​៕

ប្រភព៖BBC

adverise with khmeread

អ្នកនឹងចូលចិត្ត