ប៉ូលិសបើកការស៊ើបអង្កេតឡើងវិញករណីច្របាច់កសកម្មជនប្រឆាំងនុយក្លេអ៊ែរកាលពី៤៤ឆ្នាំមុននៅអង់គ្លេស

          ក្រុមប៉ូលិស​​ស៊ើបអង្កេតចាប់ផ្តើម​កិច្ច​ប្រឹងប្រែង​ជា​ថ្មី​ ដើម្បី​ចាប់​ឃាតក ដែល​សរសេរ​អក្សរ “Ripper” នៅលើ​ជញ្ជាំង​ បន្ទាប់ពី​រំលោភ​ និង​រឹតក​សម្លាប់​ជន​រងគ្រោះ​​​កាល​ពីជាង​៤០​ឆ្នាំ​កន្លងទៅ។

          Amala Ruth De Vere Whelan វ័យ​២២​ឆ្នាំ​ជា​សកម្មជន​ប្រឆាំង​ការផលិត​អាវុធនុយ​ក្លេអែរ​ ត្រូវ​ឃាតកយក​ស្រោម​បា​ម​ករឹតក​រហូតដល់ស្លាប់ក្នុង​បន្ទប់​របស់​នាង​​ បន្ទាប់​ពី​ត្រូវ​បាន​រំលោភនិង​វាយ​ធ្វើ​បាប។

          បន្ទាប់មកឃាតក ដែល​មិនទាន់ត្រូវ​បាន​ចាប់​ខ្លួន​​នៅឡើយ​ បាន​​សរសេរ​អក្សរ​ “Ripper” នៅ​លើ​ជញ្ជាំង​ ក្រោយ​ធ្វើ​សកម្មភាព​រួច។

          សំណុំរឿងតាំងពីឆ្នាំ​១៩៧២​ ឥឡូវនេះ​គឺ​ជា​សំណុំរឿង​ឃាតកម្ម​មួយ​​ក្នុង​ចំ​ណោម​សំណុំរឿង​ឃាតកម្ម​ដ៏​រន្ធត់បំផុត​ដែលមិនទាន់​បំបែក​បាន ប៉ុន្តែ​ប៉ូលិស​មិន​ទាន់បោះបង់​ក្តីសង្ឃឹម​ក្នុងតាម​ចាប់​ឃាតកសម្លាប់ជនរងគ្រោះនៅឡើយទេ។

          ប៉ូលិសស៊ើបអង្កេត​បាននិយាយថា គ្មានសញ្ញានៃការ​ទម្លុះ​ចូល​ផ្ទះ​របស់​នាង​នៅ Randolph Avenue Maida Vale ភាគ​ខាង​លិចទីក្រុង​ឡុងដ៍​ទេ ហើយ​ពួកគេ​ជឿថា នាង​បាន​ស្គាល់​មុខ​ឃាតក​ឬក៏បាន​អនុញ្ញាតឲ្យ​ជននោះចូល​ក្នុង​ផ្ទះ​ ទីដែល​នាង​ទើបនឹង​មក​ស្នាក់នៅ​បាន​ត្រឹម​បី​សប្តាហ៍។

          គ្មាន​ជនសង្ស័យណាម្នាក់ត្រូវ​បាន​គេភ្ជាប់ទៅនឹង​ករណីឃាតកម្មនេះទេ បើទោះបីជា​មាន​ការធ្វើកោសល្យវិច័យ​ពេញលេញ​នៅពេល​នោះក៏ដោយ។

          លោកស្រី Susan Stansfield ជា​សមាជិកនៃក្រុមស៊ើបអង្កេត​នេះ​បាន​និយាយថា “​មានរយៈ​ពេល​ជាង៤៤​ឆ្នាំ​ហើយ​ ចាប់តាំង​ពីមរណភាព​របស់​ Amala ប៉ុន្តែ​ខ្ញុំ​ជឿថា មាននរណាម្នាក់ នៅកន្លែងណាមួយ​ ដឹងពី​ស្ថានភាព​នៃ​អំ​ពើ​ឃាត​កម្ម​ដ៏សាហាវមួយនេះ”។

          Amala គឺជា​ស្ត្រីដ៏ល្បីល្បាញ​និង​គួរឲ្យ​ចាប់អារម្មណ៍​ដែល​មាន​មិត្តភក្តិ ​ច្រើន​។ នាងគឺជា​សមាជិក​សកម្មនៃ​យុទ្ធនាការ​រំលាយ​អាវុធនុយក្លេអ៊ែរ (Campaign for Nuclear Disarmament) និង​មាន​មិត្ត​ភក្តិ​ច្រើន​ក្នុង​ពិភព​លោក៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត