មន្ត្រី​យោធា​ជំនាញ​ខា​ងឆ័​ត្រ​យោង​ម្នាក់​ពលី​ជីវិត​ដោយ​ឆ័​ត្រ​អត់​គ្រលាស់

    កំពង់ស្ពឺ ៖ មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៦ ​មករា​នេះ​ថា សិក្ខាកាម​ជំនាញ​ខាង​លោតឆ័ត្រ​យោង​នៃ​កងពល​៩១១​ម្នាក់ បាន​ពលី​ជីវិត​ខណៈលោតឆ័ត្រ​យោង​ពីលើ​ឧទ្ធម្ភាគចក្រ​ជួប​បញ្ហា​បច្ចេកទេស គឺ​ឆ័​ត្រ​អត់​គ្រលាស់។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​​ និង​៥០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា ពិត​ជាមាន​ករណីនេះ កើតឡើង​មែន តែ​ខាង​អង្គ​ភាពមិន​អនុញ្ញាតឱ្យ​ថតរូប និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ឡើយ ហើយ​បាន​ដឹក​សព​ចេញពី​ទីលាន​យ៉ាង​ប្រញាប់​អាច​យកទៅ​កាន់​បន្ទាយ​៩១១​។​

    សិក្ខាកាម​ជំនាញ​ឆ័​ត្រ​យោង​៩១១ ដែល​ពលី​នោះ​មានឈ្មោះ ឡេស កំ​រី ភេទ​ប្រុស ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម រស់នៅ​ភូមិ​កំពុងកែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។​

    សាក្សី​ឃើញ​ហេតុការណ៍​ពី​ចម្ងាយ​បានឱ្យដឹងថា ខណៈពេល​លោត​គេ​ឃើញ​សិក្ខាកាម​ទាំងអស់ មាន​គ្នា​ប្រមាណ​៤-៥​នាក់ បាន​លោត​ចុះ​ពីលើ​ឧទ្ធម្ភាគចក្រ គេ​ឃើញ​ឆ័​ត្រ​ផ្សេងៗ​ទៀត​បាន​គ្រលាស់​ទាំងអស់។ ​ដោយឡែក​តែ​ឆ័​ត្រ​១ គឺ​ឆ័​ត្រ​របស់​សិក្ខាកាម​រងគ្រោះ មិនបាន​គ្រលាស់​នោះទេ បណ្តាលឱ្យ​ធ្លាក់​មកដល់​ដី​បាត់​បង់ជីវិត​ភ្លាម​តែម្តង។​ ​បុគ្គលិក​ខ្មែរ​រីដ​ទាំងអស់​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​ ឡេស កំ​រី និង​សូម​ចូលរួម​សម្តែង​ការសោកស្តាយ​ជាទីបំផុត៕


Untitled 1
adverise with khmeread