ពពួក​អាហារ​ជួយ​ការពារ​កុំឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) តាមពិត​ងាយស្រួល​រក​ទទួលទាន​បំផុត​

    ​មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​អ្នក​អាច​គ្រប់គ្រង​វា​បាន​តាមរយៈ​របប​អាហារ​។ យោងតាម​ការសិក្សា​រប​ប​អាហារ​លោកខាងលិច​អាចជួយ​អ្នក​ទប់ស្កាត់​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​

​    ​* របប​អាហារ​ទាំងនោះ​រួមមាន​៖
​    ​- ពពួក​សណ្ដែកបាយ និង​សណ្តែកដី​៖ ពពួក​សណ្ដែក​គឺជា​ប្រភព​ប្រូតេអ៊ីន​និង​ជាពិសេស​ជាតិ​សរសៃ ដែល​ជួយ​បន្ថយ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​មិនល្អ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បញ្ហា​ទាំងពីរ​នេះហើយ​បណ្ដាល​ឱ្យដាច់​សរសៃឈាម​ខួរក្បាល​។​

​    ​- ពពួក​គ្រាប់​ធុញ្ញ​ជាតិ​៖ ជា​ប្រភព​អាស៊ីត​ហ្វូ​លិ​ក​ល្អ​បំផុត​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ លាយ​ជាមួយនឹង​យ៉ា​អួ និង​ស្រូវ​សាឡី​កាន់តែ​ឆ្ងាញ់​ពិសា​។ ហើយ​ខ្លាញ់​អូ​មេ​ហ្គា ៣ របស់​គ្រាប់​ធុញ្ញ​ជាតិ​ក៏​អាចជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​បង្ការ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​    ​- ប្រភេទ​ខ្លាញ់ត្រី​៖ ខ្លាញ់ត្រី​គឺជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ល្អ​សម្រាប់​សុខភាព​បេះដូង ហើយ​ក្នុងនោះ​រួមមាន​ត្រី​ដូចជា​ត្រី​សា​ម៉ុង សា​ឌី​ន ធូ​ណា ។​ល​។​

​    ​- អាហារ​ធ្វើ​ពី​ស្រូវ​៖ ស្រូវ​សាលី អង្ករសម្រូប ស្រូវ​បា​ឡេ ស្រូវ​មី​យេ របស់​ទាំងនេះ​គឺជា​អ្វីដែល​អ្នក​ត្រូវតែមាន​ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​    ​- អាហារ​ដែល​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ៖ គ្មានអ្វី​ចម្លែក​ទេ ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​ដល់​សម្ពាធ​ឈាម និង​កាត់បន្ថយ​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​។ ចេក​គឺជា​ប្រភព​សារធាតុ​ប៉ូ​តា​ស្យូ​ម ហើយ​អ្នក​អាច​ទទួលបាន​សារធាតុ​ទាំងនេះ​ពី​ស្ពៃ​ស្ពី​ណា​ច់ ផ្លែ​បឺ​រ និង​ដំឡូងជ្វា​ផងដែរ​។ ពពួក​សណ្ដែក បន្លែ​ស្លឹក​បៃតង ពពួក​គ្រាប់​ធុញ្ញ​ជាតិ គឺជា​ប្រភព​ម៉ាញ៉េ​ស្យូ​ម​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...