samsung-banner
adverise with khmeread

នរណា​យល់​អារម្មណ៍​នេះ​! កុំ​ធ្វើ​រឿង​ទាំង ១១ នេះ ព្រោះ​មនុស្ស​ភាគច្រើន​យល់ថា​ជាការ​រំខាន​បំផុត​

0

    ​ជាធម្មតា​ទេ ការប្រាស្រ័យ​ទាក់ទង​រវាង​មនុស្ស​និង​មនុស្ស​ត្រូវតែ​កើតឡើង​រៀងរាល់ថ្ងៃ ប៉ុន្តែ​ជួនកាល​ការប្រាស្រ័យ​ទាក់ទង​ខ្លះ បង្ក​ការរំខាន​ដល់​អ្នកដទៃ​ដោយ​មិនដឹង​ខ្លួន​។ ជាក់ស្តែង ១១ ចំណុច​ខាងក្រោម​នេះ​ជា​អ្វីដែល​មនុស្ស​ភាគច្រើន​យល់ថា​ជាការ​រំខាន​បំផុត ហើយ​បើ​លោកអ្នក​ខ្លួនឯង​កំពុង​ចូលចិត្ត​ធ្វើ​ដូច្នេះ គួរ​រៀន​លុបបំបាត់ចោល​បណ្តើរៗ​ទៅ​។ 

​    ​១. ពេល​នរណាម្នាក់​សម្រាក​ស្រួល​ខ្លាំងពេក​ដល់​ថ្នាក់​ដាក់​ជើង​លើ​កៅអីអង្គុយ​ក្នុង​រថយន្ត ឬ​យន្តហោះ ដែល​ជិះ​ជាមួយគ្នា​។​


​    ​២. ពេល​នរណាម្នាក់​ឈរ​មើល​លោកអ្នក​ធ្វើការ​ពីក្រោយ​ខ្នង​។ 


​    ​៣. ពេល​នរណាម្នាក់​ពន្យល់​ប្រាប់​គេ​ឮៗ​នូវ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ភាពយន្ត​។ 


​    ​៤. ពេល​នរណាម្នាក់​ឈរ​កៀក​លោកអ្នក​បំផុត​ខណៈ​កំពុង​តម្រង់​ជួរ​។​


​    ​៥. ពេល​នរណាម្នាក់​កាត់​សម្តី​លោកអ្នក​ដោយនិយាយ​ឮៗ​នូវ​ពាក្យ "​ស្អី​គេ​" គ្រប់​វិនាទី​។​


​    ​៦. ពេល​នរណាម្នាក់​សម្លឹង​សម្លក់​ដាក់​លោកអ្នក​ដើម្បី​ឱ្យ​អ្នក​ដឹងថា ពួកគេ​កំពុង​ធុញ​ដែល​ត្រូវគេ​រំខាន​។​


​    ​៧. ពេល​នរណាម្នាក់​បិទទ្វា​រ​ខ្លាំងៗ​ដើម្បីឱ្យ​អ្នក​ដឹងថា ពួកគេ​មកដល់​ហើយ​។​


​    ​៨. ពេល​នរណាម្នាក់​និយាយថា "​ខ្ញុំ​ដឹង​រឿង​ហ្នឹង​" ឬ "​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​វា​គឺ​ដូច្នេះ​..." ដើម្បីឱ្យ​អ្នក​ដឹងថា​ពួកគេ​ឆ្លាត​កម្រិតណា​នោះ​។ 


​    ​៩. ពេល​នរណាម្នាក់​ចុច​ស្មា​ត​ហ្វូ​ន​ហួសហេតុ​ពេក​រហូត​លែង​ចាប់អារម្មណ៍​លោកអ្នក​។​


​    ​១០. ពេល​នរណាម្នាក់​សើចចម្អក ដែល​លោកអ្នក​ជួប​រឿង​ស៊យ​។​


​    ​១១. ពេល​នរណាម្នាក់​សម្លឹង​ចំ​ភ្នែក​របស់​អ្នក​ដោយ​គ្មាន​ហេតុផល ហើយ​សម្លឹង​មិន​ដាក់​ភ្នែក​...៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់