បុរស​ជនជាតិ​ចិន​យក​កាំបិត​ប៉័​ង​តោ​កាប់​ថៅកែ​រោងចក្រ! ទាស់​ពាក្យសម្តី​គ្នា​រឿង​ធ្វើ​ម៉ូត​ខោអាវ

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ខឹង​ថៅកែ​រោងចក្រ​រឿង​ធ្វើ​ម៉ូត​ខោអាវ​ទាស់សម្ដី​គ្នា​ក៏​ទាញ​កាំបិត​ប៉័​ង​តោម​កកាប់​លើ​ថៅកែ​រោងចក្រ​តែ​សំណាងល្អ​របួសស្រាល​ដែល​អំពើហិង្សា​ខាងលើ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០១៧ ​ស្ថិតនៅក្នុង​ហាង​លក់​កាហ្វេ​ក្នុង​បុរី​ ”​ញូ​ថោ​ន​”​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ម៉ា វៃ​ម៉ាន់​ អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ថៅកែ​រោងចក្រ​មួយកន្លែង​ស្នាក់នៅ​សង្កាត់​ចក្រ​អង្រែ ខណ្ឌមានជ័យ​។​ ចំណែក​ជនបង្ក​ឈ្មោះ​ ជាំ​ង ជី​ង​លុន ជា​ជាតិចិន​មុខរបរ​ជា​អ្នក​ណែនាំ​ខោអាវ​រោងចក្រ​។​

    ប៉ូលិស​បន្តថា ដំបូង​បុរសរងគ្រោះ​បានមក​ផឹក​កាហ្វេ​នៅ​ហាង​ដែលមាន​យីហោ​ធាន​ធាន​កន្លែងកើតហេតុ​ខាងលើ​ដើម្បី​វិភាគ​រឿង​ខោអាវ​ដែល​ត្រូវគេ​កុម្ម៉ង់​។​ ពេលនោះ​បុរស​ជនជាតិ​នោះបាន​សួរថា ​"​អាវ​ដែល​ណែនាំ​នោះ​យ៉ាងម៉េច​ខ្លះ, ​លោក​ថៅកែ​ឯង​គេច​ពី​ខ្ញុំ​ពី​បី​ថ្ងៃ​ហើយ​"​។​

    បន្ទាប់ពី​ទាស់ពាក្យ​សម្តី​គ្នា​មួយ​ម៉ាត់​ពី​ម៉ាត់​ជនជាតិ​ចិន​នោះ​ក៏បាន​ចាប់​ជនរងគ្រោះ​ក្របួច​អាវ​បោក​ទៅ​ដី រួចរ​ត់ទៅ​ទាញ​កាំបិតប៉័​ង​តោ​កាប់​លើ​ជនរងគ្រោះ​បន្ថែមទៀត​បណ្តាលឱ្យ​រង​របួសស្រាល​។ ក្រោយពេល​កើតហេតុ ជនបង្ក​ជនជាតិ​ចិន​រូប​នោះបាន​រត់​ឡើងលើ​រថយន្តរ​បស់​គ្នីគ្នា​គាត់រ​ត់ទៅ​បាត់​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​តាម​ចាប់​ជនបង្ក​មក​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Unnamed %282%29
adverise with khmeread
Loading ad ...